ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ឯកឧត្តម នួន នី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជាបានអម
ព្រះរាជដំណេីរយាងនិវត្តន៍មកកាន់មាតុប្រទេស នៃសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទិ្ទសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណធម្មយុតិ្តកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា

ផ្សាយចេញថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២

រាជធានីភ្នំពេញ៖  នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២

ឯកឧត្តម នួន នី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជា បានអមព្រះរាជដំណេីរយាងនិវត្តន៍មកកាន់មាតុប្រទេស នៃសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទិ្ទសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណធម្មយុតិ្តកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រមុខវត្តខេមរារាម-ពុទ្ធិកសមាគមខ្មែរទូទាំងប្រទេសបារាំង និងអឺរុបទាំងមូល៕

ឯកឧត្តម នួន នី និងមហាពុទ្ធបរិស័ទទាំងឡាយ សូម​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​រាជ​ស័ព្ទសាធុការពរ សម្តេចព្រះមហាសង្ឃរាជជាអង្គម្ចាស់ ទ្រង់ប្រកបដោយព្រះរាជសុខុមាលភាពល្អបរិបូណ៌ ព្រះរាជកាយពលមាំមួន ព្រះ​រាជជន្មវស្សាយឺនយូរ និង​ព្រះ​រាជ​បញ្ញា​ញាណ​ភ្លឺ​ថ្លា​វាងវៃ ស្ដេចទ្រង់គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ ដល់សិស្សគុណ ទាំងបព្វជិត ទាំងគ្រហស្ថ និងមហាពុទ្ធបរិស័ទគ្រប់ទិសទី ទូទាំងសកលលោក អស់កាលជានិច្ចនិរន្តរ៍តរៀងទៅ។៚

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង