ទីតាំងល្បែងស៊ីសង បញ្ជល់មាន់អនឡាញតាមទូរទស្សន៍ ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រីកដូចផ្សិតដោយមិនមានការរំខានដែនសមត្ថកិច្ចពាក់ព័ន្ធឡើយ !! (វគ្គ១)
ផ្សាយចេញនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២
រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់អនឡាញតាមទូរទស្សន៍ដ៏ធំមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងរលូនដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធឡើយ
យោងតាមរូបភាពក្រុមការងារអ្នកសារព័ត៌មានយើងថតបាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ បានបញ្ជាក់យ៉ាងច្បាស់ថា នាពេលខាងមុខនិងក្លាយជាតំបន់អសន្តិសុខដោយសារហេតុទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាកន្លែងកើតអំពើហិង្សាក្នុងគ្រួសារ មានចោលួច ចោប្លន់ ចោឆក់ជាដើម
យោងតាមឯកសារគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់អគ្គស្នងការនគរបាលជាតិនិងលិខិតបង្គាប់ការលេខ៣២៨ ល.ប.ក របស់សម្តេចក្រឡាហោម ស ខេងធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែយ៉ាងណាមិញមន្ត្រីជំនាញប្រចាំតំបន់ហាក់ដូចជាប្រងើយកន្តើយនៃការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះសុខសុវត្ថិភាពរបស់ពួកគាត់
ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តមសន្តិបណ្ឌិតសុខផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុក ដឹកនាំក្រុមការងារដើម្បីសហការបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស
ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីខាងលើដោយក្តីអនុគ្រោះ
អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យយើង រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។0966432222