ពិតជាខ្លាំងមែន៖ ទីតាំងល្បែងស៊ីសងបៀរ អាប៉ោងដ៏ធំមួយកន្លែងបង្កប់ក្នុងការ៉ាស់លក់ឡាន កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់អនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន (វគ្គ១)
ផ្សាយចេញនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងបៀរ អាប៉ោងបង្កប់ក្នុងការ៉ាស់លក់ឡានមួយកន្លែងដ៏ធំ ស្ថិតនៅសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់ពីអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
យោងតាមរូបភាពក្រុមការងារអ្នកសារព័ត៌មានយើងថតបាននៅថ្ងៃទី ១៨ ខែកុម្ភៈ ២០២៣ បានបញ្ជាក់យ៉ាងច្បាស់ថា នាពេលខាងមុខនិងក្លាយជាតំបន់អសន្តិសុខដោយសារហេតុទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាកន្លែងកើតអំពើហិង្សាក្នុងគ្រួសារ មានចោលួច ចោប្លន់ ចោឆក់ជាដើម
យោងតាមឯកសារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចនិងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ របស់រាជរដ្ឋាភិបាល លេខ ៦២ ស.ស.រ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែយ៉ាងណាមិញ បនល្បែងមួយចំនួននៅតែបន្តបើកលេងយ៉ាងគឃ្លើន
ប្រជាពលរដ្ឋស្នើសុំដល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញចុះបង្រ្កាបក្នុងករណីខាងលើដោយក្តីអនុគ្រោះ
អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យយើង រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។0966432222