លោក សាំ តុលា ប្រធានសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាពបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងឧបត្ថមថវិការដល់អាជីវករដែលជាសមាជិកសមាគមដែលត្រូវវះកាត់សម្រាកព្យាបាលនៅមន្ទីពេទ្យរុស្សុី
ផ្សាយចេញថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣
នារសៀលថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ លោក សាំ តុលា ប្រធានសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព លោកឌឹម សារ៉ាត់ អនុប្រធានទី១សមាគម លោកម៉ៅ ប៊ុនរី អនុប្រធានទី២ និងលោកសយ សំបុត្រ អគ្គលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំសមាគមបានចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ចំនួន ៣០០០០០ រៀល(សាមសិបមុឺនរៀល)ជូនដល់ អាជីវករលក់ដូរ ដែលជា
សមាជិកសមាគម ឈ្មោះ សំ សុរតនា ភេទស្រី អាយុ ២៤ ឆ្នាំដែលជួបការលំបាកខ្វះខាត និងត្រូវវះកាត់ពោះវៀនដុះខ្នែង នៅសម្រាក់ព្យាបាលមន្ទីពេទ្យខ្មែរសូវៀត ហៅ ពេទ្យរុស្សុី មានទីលំនៅបច្ចុប្បន្នភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ក្នុងឱកាសនោះដែរ លោក សាំ តុលា ប្រធានសមាគមសាមគ្គីអាជីវករ ក្រៅប្រព័ន្ធដើម្បីសន្តិភាព បានមានប្រសាសន៍លើកទឹកចិត្ត ដល់ប្អូនស្រីឲ្យខិតខំប្រឹងប្រែងថែរក្សាសុខភាព ដើម្បីគ្រួសារនិងមនុស្សដែលខ្លួនស្រឡាញ់ពិសេសត្រូវ អនាម័យស្អាត ហូបស្អាត ៕
ឆ្លៀតឱកាសនោះ លោក ម៉ៅ ប៊ុនរី អនុប្រធានទី២សមាគមក៏បានជូនពរប្អូនស្រី និងផ្តល់កម្លាំងចិត្ត លើកទឹកចិត្តជំរុញអោយប្អូនស្រីជំនះនៅពេលវះកាត់អោយបានជោគជ័យ ដើម្បីបន្តការងាររួមជាមួយសមាគម