ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ទីតាំងលួចបើកភ្នាល់ជល់មាន់អនឡាញ{តាមឡែបថប់}មួយកន្លែងឃុំសំបូរសូមលោកអធិការស្រុកបាធាយចុះបង្ក្រាបផង!!!

ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃទី២១.០៤.២០២៣ ទីតាំងលួចបង្កប់ភ្នាល់លុយគ្នាជល់មាន់តាមប្រពន្ធ័អនឡាញ{ឡែបថប់}កំពុងពេញនិយមមួយកន្លែងស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម សូមមន្ត្រីអាជា្ញធរពាក់ពន្ធ័ស្រុកបាធាយមានវិធានការបង្ក្រាបផង!!

បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាព{ខ្មែរសូក្រឹត្យ}យើងអោយដឹងថាមានទីតាំងបង្ក្កប់លេងល្បែងសុីសងជល់មាន់ភ្នាល់លុយគ្នាតាមអនឡាញខាងលើបានបើកដំណើរការជារៀងរាល់ថ្ងៃ ហើយពលរដ្ឋម្នាក់លើកឡើងថាបើមានល្បែងសុីងចឹងមូលដ្ឋានមើលទៅមិនយូរមិនឆាប់ និងបង្កអហានិភ័យនិងអសន្តិសុខក្នុងមូលដ្ឋាន
អំពើចោរកម្មផ្សេងៗនិងកើតឡើងមិនយូរមិនឆាប់នោះទេ។

ជុំវិញលួចបើកល្បែងសុីសងខាងលើពលរដ្ឋក្នុងមូលដ្ឋានជាច្រើនស្នើសុំលោក សំណាល់ អធិការស្រុកបាធាយជាពិសេសសំណូមពរ លោក ហេង វុទ្ធី ទើបមកកាន់ដំណែងជាស្នងការខេត្តកំពង់ចាមសូមមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះបង្ក្រាបផងទីតាំងលួចបើកល្បែងសុីសងខាងលើលផង ដើម្បីចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន!!!!

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង