ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

សមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាពនាំយកថវិការប្រាក់ហានិភ័យប្រគល់ជូន ស្រី្តឆ្លងទន្លេវះកាត់សម្រាកព្យារបាលនៅមន្ទីរពេទ្យឯកជន!!!

ភ្នំពេញ៖នាព្រឹកថ្ងៃអាទិត្យ១រោច ខែជេស្ឋឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម នួន នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព
ដឹកនាំដោយផ្ទាល់ពី ឯកឧត្តម លឹម សុវណ្ណា អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព  និងលោក សាំ តុលា ប្រធានសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព និងមានចូលពីថ្នាក់ដឹកនាំសមាគម៖
~លោក ឌឹម សារ៉ាត់ អនុប្រធានទី១
~លោក ម៉ៅ ប៊ុនរី     អនុប្រធានទី២
បានដឹកនាំក្រុមការងារសមាគម យកថវិការ ហានិភ័យចំនួន ៤០០០០០ រៀលប្រគល់ជូនមន្រ្តី នៅតំបន់០០៦ ផែន អម្រឹត ត្រកូល មានជ័យ ឈ្មោះ ជឿន ណាន ភេទ ស្រីអាយុ២៦ឆ្នាំ ជាមន្ត្រី យេនឌ័រសមាគមដែលបានឆ្លងទន្លេដោយវះកាត់កំពុងសម្រាកព្យារបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែងស្ថិតនៅ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លឹម សុវណ្ណា អនុប្រធានក្រុមប្រឹក្សាភិបាល និង លោក សាំ តុលា ប្រធានសមាគមសាមគ្គីអាជីវករ ក្រៅប្រព័ន្ធដើម្បីសន្តិភាព បានមានប្រសាសន៍លើកទឹកចិត្ត អោយប្អូនស្រី ជឿន ណាន ពង្រឹងស្មារតីនិងចេះថែទាំខ្លួន ហូបថ្នាំអោយបានទៀងទាត់  តាមការណែរបស់វេជ្ជបញ្ជានិងជូនពរម្តាយនិងកូនទាំង២មានសុខភាពល្អបរិបូរណ៍។

ក្នុងនោះដែរប្អូនស្រី ជឿន ណាន សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតជូនចំពោះ ឯកឧត្តមនួន នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព សូមជូនពរ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល និងក្រុមការងាសមាគមមានសុខភាពល្អ  កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សម្រេចកិច្ចការងារគ្រប់ភារកិច្ច  និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង