លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតទទួលបានការឧបត្ថមសម្ភារៈអេឡិចត្រូនិចពីសប្បុរសជនមួយចំនួនសំរាប់ចែកជូនថ្នាក់ដឹកនាំសមាគមប្រើប្រាស់តាមមុខជំនាញ!!!
ភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ១២ កើតខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានទទួលអំណោយពី
សប្បុរសជនដែលបានឧបត្ថម្ភសម្ភារៈគ្រឿងអេឡិចត្រូនិចមួយចំនួនសំរាប់ងាយស្រួលបម្រើការងារសមាគមដូចជា៖
១.កុំព្យូទ័រសេរីថ្មី (១គ្រឿង)
២.អាផេតសេរីថ្មី (១គ្រឿង)
៣.ជើងជីយន្តដាក់ការមេរ៉ា (១គ្រឿង)
៤.ម៉ៃស្រូបសម្លេង (១គូ)
៥.ម៉ាសុីនព្រីម (១គ្រឿង)
អំណោយសប្បុរសជនឧបត្ថម្ភសម្ភារៈគ្រឿងអេឡិចត្រូនិច លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត និងទុករៀបចំដាក់ប្រើប្រាស់នៅក្នុងទីស្នាក់កណ្តាលនិងបែកចែកជូនក្រុមកាងាថ្នាក់ដឹកនាំសមាគមសំរាប់ប្រើប្រាស់ទៅតាមមុខជំនាញ។
លោក នួន នី ផ្គើនរំលឹកថា៖សមាគមសារព័ត៌មានសុក្រឹត្យ មានគោលបំណងសំខាន់ រួមចំណែកក្នុងការលើកកម្ពស់នូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន អនុលោមតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
និងពង្រឹង និងគោរពតាមក្រមសីលធម៌ និងច្បាប់ស្តីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។
ហើយចូលរួមការពារសិទ្ធិស្របច្បាប់របស់អ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ច -បង្កើនទំនាក់ទំនងរវាងអ្នកសារព័ត៌មានទាំងអស់ ចែករំលែកបទពិសោធន៍ និងផ្តល់អនុសាសន៍ល្អដល់អ្នកសារព័ត៌មាន។
ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងអ្នកសារព័ត៌មាននិងនាំគ្នាផ្តួចផ្តើម ចូលរួមក្នុងការងារសប្បុរសធម៌ផ្សេងៗក្នុងសង្គម។
ជាចុងក្រោយលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសធម៌ដែលបានឧបត្ថម្ភសម្ភារៈអាឡិចត្រូនិចជូនសមាគម សូមជូនពរទាំងក្រុមគ្រួសារជួបតែពុទ្ធពរទាំង ៤ប្រការគឺអាយុ-វណ្ណៈ-សុខៈ-ពលៈ កុំបីឃ្លាតឃ្លាឡើងសូមអគុណ៕