ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

មាន់ជល់តាមអនឡាញកំពុងរីកដូចផ្សិតក្នុងស្រុកចំការលើប្រហែលជាអាជ្ញាធរពាក់ពន្ធ័ស្រុកត្រូវថ្នាំសណ្តំទើបមិនបង្ក្រាប!!!

ខេត្តកំពង់ចាម៖ផ្សាយចេញថ្ងៃទី០៤.០៧.២០២៣ ប្រជាពលរដ្ឋលើកឡើងថាទីតាំងបើកលេងល្បែងសុីសងភ្នាល់លុយគ្នាជល់មាន់តាមអនឡាញ ស្ថិតក្នុង
ស្រុកចំការលើ ខេត្តកំពង់ចាមកំពុងរីករាលដាលក្នុងភូមិមួយចំនួនដូចជាភូមិ ៣៥ ផ្សារសាម្គីនិង និងភូមិបុសខ្នុរឃុំបុសខ្នុរនិងភូមិតាអុងឃុំតាអុង ។

ទីតាំងបើកលេងល្បែងជាច្រើនកន្លែងនេះសំបូរអតិថិជនច្រើនណាស់ចូលទៅលេងរាល់ថ្ងៃបែរសមត្ថកិច្ចស្រុកចំការលើរក្សាភាពស្ងប់ស្ងាត់រឺក៏ត្រូវថ្នាំសណ្តំទៅហើយទើបទន់ដៃទន់ជើងមិនមានកម្លាំងកំហែងចុះបង្ក្រាបនៅបណ្តែតបណ្តោយអោយបើកលេងដោយសេរី។

ពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថាលោក កែវ ស៊ាងហ៊ាន់ អធិការស្រុកចំការលើនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាប ចូលរួមចំណែកបញ្ជៀសអំពើរកម្មប្រេងផ្សេងនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះហិង្សានិងគ្រួសារជាដើមព្រោះល្បែងគឺជាដើមចំនៃការបង្កបង្កើតបទល្មើសនៅក្នុងមូលដ្ឋាន។

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង