ពិតជាមានខ្នងបង្អែកធំមែនទីតាំងល្បែងស៊ីសងតាមអនឡាញខុសច្បាប់ដុះស្លែមួយកន្លែងដ៏ធំ កំពុងបើកលេងយ៉ាងរំភើយ នៅសង្កាត់សំបួរមាសក្រុងកំពង់ចាម ខណៈសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប !!
ខេត្តកំពង់ចាម៖ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ត្រង់ចំណុចក្នុងតារាងបាល់ទះមួយកន្លែងគ្មានយីហោ កំពុងតែបង្កបង្កើតបទល្មើសល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ តាមអនឡាញ និងតាបប៊ីយែ យ៉ាងកុះករ បានយ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់និងមិនហ៊ានបង្ក្រាប។
តាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាននៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ទីតាំងខាងលើនេះបាន បើកដំណើរការទទួល អ្នកញៀនល្បែងគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអណាធិបតេយ្យដោយមិនគោរពនៅគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំនុច និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៦២ ស.ស.រ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ដោយគ្មានឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្រ្កាបសោះឡើយ។
ពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះវត្តមានទីតាំងបទល្មើស ល្បែងស៊ីសងខុសច្បាប់ខាងលើ ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការអោយមានចោរលួច ចោរប្លន់ ចោរឆក់ សម្លាប់ ហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងៗ។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដ៏លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជួយពិនិត្យមើល និងចាត់មន្រ្តីជំនាញចុះបង្ក្រាបផងទាន៕
អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។ សូមអរគុណ
069535151