ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ពិតជាមានខ្នងបង្អែកដ៏ធំមែនក្រុមថៅកែល្បែង កំពុងផ្គើនបទបញ្ជារាជរដ្ឋាភិបាល ហ៊ានបង្កើតល្បែងសុីសងតាមអនឡាញបៀរការ៉ាត និងបញ្ជល់មាន់ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ សារជាថ្មី!ខណៈលោក មោកភិរម្យ អធិការស្រុកក្រគរគ្មានវិធានការបង្ក្រាប !!

ខេត្តពោធិ៍សាត់ ៖ ក្រោយ​រាជរដ្ឋាភិបាល​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​លុប​បំបាត់​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ទូ​ទាំង​ប្រទេស​កន្លង​មក​នោះ ងាក​មក​មើល​ខេត្តពោធិ៍សាត់ឯណេះវិញ។ ពិសេសក្នុងស្រុកក្រគរតែម្តង គឺ​កំពុង​ដំណើរការ​បើកលេង​ភ្នាល់​រាល់ថ្ងៃ​តាម​ទីតាំង​ជា​ច្រើន​នៅ​លើ​កញ្ចក់ទូរទស្សន៍ និង​ឡែ​ប​ថប​តូច​ៗ ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ របស់​រាជ​រដ្ឋាភិ​បាល​ដែល​បាន​ដាក់​ចេញ ។

យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។
មិន​បាត់​នោះ​ទេ កំពុង​តែ​ររីកដុះដាលខ្លាំងណាស់ក្នុងខេត្តពោធិ៍សាត់ នូវ​វង់ល្បែង​ស៊ីសង ដូច​ជាបៀរការ៉ាត និង​ជល់​មាន់​អន​ឡាញ ដែល​ដើម​ឡើយ​ដាក់​បញ្ចាំង​ភ្នាល់​តាម​ទូរទូរទទូរទស្សន៍ធំៗ
តាមប្រភពច្បាស់ការ ដែលបណ្ដាញសារព័ត៌មានខ្មែរសូក្រឹត្យ ទើបទទួលបាន នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមការងារសារព័ត៌មានខ្មែរសូក្រឹត្យ បានចុះផ្តិតយករូបភាព ចំពោះទីតាំងកំពុងតែដំណើរការលេងល្បែងជល់មាន់តាមអនឡាញ ជ្រកក្រោមផ្ទះមួយកន្លែងយីហ៊ោទ្រូម៉ាន់នី និងលក់កាហ្វេ គុយទាវ ស្រែកហូរកញ្ជ្រៀវ
សប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅកែងក្លោងទ្វាចូលវត្តកោះរំដួល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមានទីតាំងជាច្រើនទៀតនៅតាមបណ្ដារស្រុកជាច្រើនក្នុងខេត្តពោធិ៍សាត់  ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះ
មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។

បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោលួច ចោឆក់ ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។

ពលរដ្ឋក្នុងស្រុកក្រគរ ស្នើសុំ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការខេត្តពោធិ៍សាត់សុំមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងភូមិឃុំខាងលើនេះផង៕

អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕069535151

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង