តើលោក ហេង វុទ្ធី ស្នងការខេត្តកំពង់មានចំណាត់កាលយ៉ាងណាចំពោះម្ចាស់ទីតាំងបើកលេងល្បែងជល់មាន់មួយកន្លែងជាប់តារាងបាល់ទះចូលតាមច្រកខ្លោងទ្វាវត្តប្រាសាទវដ្តីក្នុងភូមិព្រែកដំបូងលើដែលធ្លាប់ធ្វើកិច្ចសន្យាថ្មីៗហើយបើកលេងបន្តទៀត!!!
ខេត្តកំពង់ចាម៖ផ្សាយចេញថ្ងៃទី០២.០៩.២០២៣ ពលរដ្ឋពិតជាហួសចិត្តណាស់ទីតាំងល្បែងសុីសងមួយកន្លែងចូលតាមច្រកខ្លោងទ្វាវត្តប្រាសាទវដ្តីផ្សារព្រែកដំបូង នៅក្បែរតារាងបាល់ទះក្នុងផ្សារព្រែកដំបូកស្ថិតក្នុងភូមិព្រែកដំបូងលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធូរ ខេត្តកំពង់ចាម ខណៈដែលទីតាំងមួយកន្លែងនេះត្រូវបានមន្ត្រីជំនាញប៉ុស្តិ៍ព្រែកដំបូងនៃអធិការស្រុកស្រីសន្ធូធ្វើកិច្ចសន្យាថ្មីៗម្តងហើយ មិនអោយបើកដំណើរការលេងបន្តទៀតទេដោយក្នុងកិច្ចសន្យានោះសង្កត់យ៉ាងធ្ងន់ថា៖បើរកឃើញនៅតែបើកលេងបន្តនិងអនុវត្តតាមនិតិវិធីច្បាប់ តែផ្ទុយទៅវិញទីតាំងមួយកន្លែងនេះក្រោយពីធ្វើកិច្ចសន្យាហើយគឺបើកដំណើរការលេងបានដដែលតើអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកស្រីសន្ធរនិងខេត្តកំពង់ចាមមានចំណាត់យ៉ាងណាដែរចំពោះម្ចាស់ទីដែលមិនគោរពទៅតាមគេចសន្យាថាហាក់បីដូចជាមើលស្រាលលើច្បាប់។
សូមរំលឹកថាកន្លងទៅថ្មីៗនេះកាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង៣០នាទី ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបំភ្លឺនិងជូនដំណឹងទៅដល់ប្អូនសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម ពាក់ព័ន្ធនឹងករណីលួចលេងល្បែងសុីសងតាមប្រព័ន្ធអុីនធឺណេត ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ បន្ទាប់ពីទទួលបានព័ត៌មានថាមានការលួចលេងល្បែងសុីសងតាមប្រព័ន្ធអុីនធឺណេតចំនួនបីទីតាំង ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ភ្លាមនោះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ,កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ, កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក សហការជាមួយអជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្រាវជ្រាវទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ចំនួន០៣ទីតាំងគឺ៖ ទីតាំង១ និងទី២ ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ និងទីតាំងទី៣ នៅក្នុងភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ការបំភ្លឺរបស់ស្នងការដ្ឋានខេត្តកំពង់ចាមទាំង៣ ទីតាំងនោះ ក្នុងចំណោម៣ទីតាំង មាន១ទីតាំងខាងលើជាប់តារាងបាល់ទះ កន្លែងទៅធ្លាប់បើកលេងល្បែងសុីសងជល់មាន់ ក្រោយមកត្រូវបានកម្លាំងជំនាញប៉ុស្តិ៍ព្រែកដំបូក ធ្វើកិច្ចសន្យាបញ្ឈប់ការលេងផ្ទុយពីកិច្ចសន្យារបស់ជំនាញប៉ុស្តិ៍ព្រែកដំបូក ហាក់បីដូចជាមិនញើតខ្លាចនិងអាជ្ញាធរពាក់ព័ន្ធប៉ុស្តិ៍/ឃុំ ព្រែកដំបូកនៅក្បែរខ្លួនទាល់តែសោះឬក៏ទីតាំងមួយកន្លែងនេះមានខ្នងបង្អែកធំដល់រឹងទើបហ៊ានបំពានលើកិច្ចសន្យា។
សកម្មភាពបែបនេះហើយទើបធ្វើឱ្យពលរដ្ឋក្នុងមូលដ្ឋានស្រុកស្រីសន្ធរបានលួចប្រាប់បណ្ដាញព័ត៌មានយើងថាទីតាំងមួយកន្លែងនេះនៅបន្តបើកដំណើរការបានដដែលក្រោយពីធ្វើកិច្ចសន្យា។
ក្រោយពីអង្គភាពព័ត៌មានយើងចុះដល់ទីតាំងជាក់ស្ដែងឃើញមានការបើកលេងពិតប្រាកដមែនទាំងបំពានរំលោភលើកិច្ចសន្យារបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឃុំព្រែកដំបូកទើបអង្គភាពបណ្ដាញព័ត៌មានយើងទំនាក់ទំនងទៅលោក ប៉ាក់ ជាតិ អធិការស្រុកស្រីសន្ធ រាយការណ៍ថាមានការបើល្បែងសុីសងក្បែរតារាងបាល់ទះ ក្រោយពីកិច្ចសន្យារបស់អាជ្ញាធរប៉ុស្តិ៍ឃើញការបើកលេងបន្តតើលោកអធិការស្រុកមានចំណាត់ការយ៉ាងណាដែរ? លោក ប៉ាក់ ជាតិ អធិការស្រីសន្ធរបានថ្លែងថា៖លោកនឹងឲ្យកម្លាំងប៉ុស្តិ៍ចុះទៅពិនិត្យទីតាំងនិងដើម្បីធ្វើការបង្ក្រាបដោយសារលោកជាប់រវល់នៅខេត្ត។
យ៉ាងណាមិញពលរដ្ឋលើឡើងថា៖លោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមគួរតែចាត់មន្ត្រីជំនាញអនុវត្តទៅដល់ម្ចាស់ទីតាំងដែលកំពង់ផ្គើននិងការបើកលេងល្បែងស៊ីសងបំពានលើកិច្ចសន្យាដើម្បីមកអនុវត្តទៅតាមផ្លូវច្បាប់។មិនគួរណានៅតែបណ្ដែតបណ្ដោយឲ្យម្ចាស់ទីតាំងទាំងនោះធ្វើការបើកលេងល្បែងសុីសងដោយសេរីនោះទេគួរតែអនុវត្តច្បាប់ឲ្យបានតឹងរឹងរបស់រាជរដ្ឋាភិបាលទាំង៧ចំណុចទើបភូមិ/ឃុំ មានសុវត្ថិភាពខ្ពស់។