ល្បែងសុីសងជល់មាន់ដីកំពុងបើក លេងយ៉ាងអាណាធិបតេយ្យក្នុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ពលរដ្ឋសង្ស័យថាមានការបើកភ្លើងខៀវទើបទីតាំងល្បែងបើកដំណើរការបានយ៉ាងរលូន!!!
រាជធានីភ្នំពេញ៖ផ្សាយចេញថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៣ ទីតាំងល្បែងស៊ីសងជល់មាន់ដីកំពុងពេញនិយមក្នុងខណ្ឌឫស្សីកែវ ពិតជាដូចជាពាក្យពលរដ្ឋមូលដ្ឋានលើកឡើងពិតប្រាកដមែនខណៈដែលលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ អសមត្ថិភាពក្នុងការដឹកនាំកម្លាំងចុះបង្ក្រាប។
ដោយទីតាំងល្បែងមាន់ជល់ដីកំពុងបើកដំណើរការយ៉ាងសកម្មក្នុងឃ្លាំងមួយកន្លែង ស្ថិតនៅផ្លូវជាសុផារ៉ា ខាងក្រោយស្ថានីយ៍ទូរទស្សន្តថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការទីតាំងរបស់ខ្លួនយ៉ាងសកម្មនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវដូចពាក្យចាស់ពោលថា៖ខ្មោចស្រុកមិនឲ្យដៃខ្មោចព្រៃមិនហ៊ានធ្វើ។
ក្រោយពីអង្គភាពសារព័ត៌មាន{ខ្មែរសូក្រឹត្យ}សហការជាមួយក្រុមការងារជាច្រើននាក់ចុះដល់ទីតាំងឃើញជាក់ស្ដែងមានការបើកលេងល្បែងស៊ីសងដូចពលរដ្ឋរាយការណ៍ជូនពិតប្រាកដមែន។
អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ ក៏បានខលរាយការណ៍ជូនលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ថាមានទីតាំងមួយកន្លែងកំពុងបើកលេងល្បែងស៊ីសងជល់មាន់ដី សូមលោកអធិការជួយត្រួតពិនិត្យផងនៅ មួយសន្ទុះក្រោយមកក៏មានប្រព័ន្ធតេលេក្រាមឈ្មោះ DAV VIDI (071 533 3316) ឆាតតាមប្រព័ន្ធតេឡេក្រាមមកសួរនាំហើយប្រាប់ថា បងមុននេះឃើញបងតេរាយការណ៍ប្រាប់បងមួយទៀតឥឡូវបងមួយទៀតឱ្យខ្ញុំទាក់ទងមកបង ឥឡូវនេះប្អូនចង់រាប់អានបងឯង ។
ប្រព័ន្ធតេលេក្រាមឈ្មោះ DAV VIDI (071 5333316) បន្តទៀតថាទីតាំងបើកលេងល្បែងស៊ីសង់ជល់មាន់មួយកន្លែងនេះបើកលេងមិនធំទេអង្ករកំប៉ុងទេប្អូនចង់ជូនលុយសាំងបងឯង។
ដោយកត្តាទាំងនេះហើយទើបធ្វើអោយមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានបង្កើតភាពអសកម្មជារឿយៗដោយសារតែល្បែងស៊ីសងក្នុងមូលដ្ឋាន។
ពលរដ្ឋលើកឡើងថា៖លោក ជួន ណារិន ស្នងការរាជធានីភ្នំពេញទើបចូលកាន់ដំណែងថ្មីលោកនិងយកចិត្តទុកខ្ពស់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទនិងមិនបណ្តែរបណ្តោយអោយមានល្បែងសុីសងក្នុងដែនសម្ថកិច្ចរបស់ខ្លួននោះទេគួរតែមានវិធានការក្តៅចំពោះរាល់ល្បែងសុីសងនៅក្នុងមូលដ្ឋានចៀសវាងពលរដ្ឋនិងមហាជនជាច្រើនរិះគន់ថាបើថ្នាក់លើមិនបើកដៃថ្នាក់ក្រោមមិនហ៊ានឲ្យមានល្បែងក្នុងមូលដ្ឋាននោះទេ។
ពលរដ្ឋស្នើសុំដល់លោក ជួន ណារិន ស្នងការរាជធានីភ្នំពេញទើបចូលកាន់ដំណែងថ្មី សូមចាត់មន្រ្តីជំនាញ់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើផងទាន។
អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ យើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។0966432222/07754 1111