លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង តំណាងលោក នួននី ប្រធានសមាគម អញ្ជើញចុះសួរសុខទុកនិងនាំយកអំណោយចុះចែកជូនបងប្អូនប្រជាពរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត!!!
ខេត្តបាត់ដំបង ៖ ថ្ងៃអាទិត្យ១២ កើត ខែ ពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៤ លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង
តំណាងលោក នួន នី ប្រធានសមាគម
និងថ្នាក់ដឹកនាំសាខាខេត្ត ដោយមានការចូលរួមពី លោក ខៀវ ឃៀង លោក ម៉េងឆាយ អ្នកស្រី ងួន សារត្ម័ ក្រុម ការងា SL និងលោកមេភូមិ ព្រែកក្រូច អញ្ចើញចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌សមាគមសារព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបង ចុះជូនលោកពូ ផាម៉ា រិនន័រ អាយុ៥៩ឆ្នាំ ប្រពន្ធឈ្មោះ យូសុីនួន មានកូនតូចៗពីនាក់ក្នុងបន្ទុកមានជីវភាពខ្វះខាត បច្ចុប្បន្នរស់នៅ ភូមិ ព្រែកក្រូច ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាត់ដំបង
គ្រឿងឧបភោគ បរិភោគទទួលបានពីរសមាគមសារព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបងរួមមាន៖
១•អង្ករ ១ការ៉ុង ៥០ គីឡូក្រាម
២•អង្ករ ១ការ៉ុង ២៥ គីឡូក្រាម
៣•មី ២ កេះ
៤•ទឹក ត្រី ២ យួរ
៥•ទឹក សុី អុីវ ២ យួរ
៦•ទឹក សុទ្ធ ៥ យួរ
៧•ថវិការ ចំនួន ៥០០០០ រៀល
នាឱកាសនោះលោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបងបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខលើកទឹកចិត្តពីសំណាក់លោក នួន នី ប្រធានសមាគម ដែលជានិច្ចកាលលោកប្រធានតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋអ្នកសារព័ត៌មានមិនមែនជាសមាជិកសមាគមនិងជាសមាជិករបស់សមាគមទាំងអស់ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និងបានផ្តាំផ្ញើដល់អ៊ុំពូមីងត្រូវចេះថែទាំសុខភាពនិងជូនពរអ៊ុំពូមីងទទួលបានសុខភាពល្អរឹងមាំ!!!
លោកពូ ផាម៉ា រិនន័រ និងក្រុមគ្រួសារបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក នួន នី ប្រធានសមាគមនិងលោក ស៊ីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបងព្រមទាំងថ្នាក់ដឹកនាំសាខាខេត្តដែលបានយកចិត្តទុកដាក់ក្នុងការជួយសម្រួលទុក្ខលំបាករបស់គាត់ពេលដែលគាត់កំពុងតែមានភាពខ្វះខាតនិងសូមជូនពរលោកប្រធានសមាគមនិងលោកប្រធានខេត្តព្រមទាំងថ្នាក់ដឹកនាំខេត្តបាត់ដំបងទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ចនិងសូមបួងសួងវត្ថុស័ក្កសិទ្ធបីបាច់នៅក្នុងលោកតាមថែរក្សាថ្នាក់ដឹកនាំសមាគមសារព័ត៌មានសុក្រឹតទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា