លោកនួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត អញ្ជើញ សំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ សមាគម ជូនដល់ លោក លោកស្រី ដែលជាចាងហ្វាងសារព័ត៌មាន ចំនួន៦អង្គភាព!! !
ភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤
លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានសំណេះសំណាលសួរសុខទុក្ខ ប្រគល់អំណោយមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹតជូនដល់ចាងហ្វាងសារព័ត៌មានដែលជាសមាជិកសមាគម និងមិនមែនជាសមាជិកសមាគម ចំនួន០៦អង្គភាពនៅទីស្នាក់ការសមាគម បុរីជីបម៉ុង ផ្លូវហ្គេន ផ្ទះលេខ២៩៩ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
១.លោក ឥន ប៊ុនធឿន ចាងហ្វាង គេហទំព័រ ពន្លឺនិរតី
២.លោក ជា អេងឡុង ចាងហ្វាង កាសែត ដូនកែវ
៣.លោក រី រឹទ្ធត្យា ចាងហ្វាង គេហទំព័រ ជីជី ធីវី
៤.លោកស្រី អ៊ូ សាវ៉ន ចាងហ្វាង គេហទំព័ បារមីដូនពេញ
៥.លោកស្រី ឃ្លាំង ចាន់រ៉ាវី ចាងហ្វាង កាសែត កោះឯករាជ្យ
៦.លោកស្រី ជា សុវណ្ណារ៉ា ចាងហ្វាង ភីអិនអិន ឌេលី
នូវគ្រឿងឧបភោគ និងបរិភោគមួយចំនួនរួមមាន៖
១.អង្ករចំនួន ២០គីឡូ
២.ទឹកត្រី ១យួរ
៣.ទឹកស៊ីអ៊ីវ ១យួរ
៤.ប៊ីចេង ២កញ្ចប់
៥.នំស្រួយ OMO ១កញ្ចប់
៦.មីញ៉ាំលេង ១ប្រអប់
៧.នំ ប៊ីស្គិត OMO ២កញ្ចប់
ក្នុងឱកាសនោះដែរ លោក នួន នី ប្រធានសមាគម បានមានប្រសាសន៍សំណេះសំណាលសួរនាំសុខទុក្ខដល់ចាងហ្វាងសារព័ត៌មាន និង ណែនាំផ្តាំផ្ញើដល់បងប្អូនដែលជាចាងហ្វាង នូវការធ្វើការព័ត៌មានឱ្យមានភាពប្រុងប្រយ័ត្ន អោយចេះរក្សានូវប្រភពផ្តល់ជូន ផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន នឹងគោរពច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងពាំនាំនូវអនុសាសន៍ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានតម្រង់ទិស ជូនដល់បងប្អូនចាងហ្វាងសារព័ត៌មានដែលជា សមាជិក សមាគម ឱ្យបានយល់ច្បាស់ កុំឱ្យងាយរងគ្រោះ នឹងរងពាក្យបណ្តឹង ។
ជាចុងក្រោយលោក លោកស្រី ដែលជាចាងហ្វាងបានថ្លែងអំណរគុណចំពោះលោក នួន នី ប្រធានសមាគម ដែលបានខិតខំ ទាំងកម្លាំងកាយ កម្លាំងចិត្តក្នុងការដឹកនាំសមាគម និងជូនពរលោកប្រធានមានសុខភាពល្អ កម្លាំងមាំមួន និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។