
ទីតាំងល្បែងស៊ីសងមាន់ជល់ហាយឡាយកំពុងតែរីកដូចផ្សិតក្នុងស្រុកព្រៃកប្បាសនិងបង្កព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យបែរជាសមត្ថកិច្ចមូលដ្ឋានមើលមិនបង្ក្រាប!! !!
ខេត្តតាកែវ៖ ទីតាំងល្បែងស៊ីសង មាន់ជល់ ហាយឡាយ តាមទូរទស្សន៍អនឡាញ កំពុងតែរីកដូចផ្សិតក្នុង មូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ និងកំពុងតែបង្កព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ ពេញមូលដ្ឋាន បែរជាសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាប។

ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល ហាយឡាយ» ដែលកំពុងតែប្រមូលគ្នាលេងយ៉ាងអណាធិបតេយ្យទាំងនេះ ពលរដ្ឋជាច្រើនកំពុងតែសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់ ព្រោះហេតុថា អ្នកញៀនល្បែង ជាច្រើនកុះករ កំពុងតែឈ្លក់វង្វេងនឹងល្បែងអបាយមុខ ដែលជាហេតុបង្កឲ្យកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារ អំពើលួចឆក់ប្លន់ និងភាពអសន្តិសុខជាដើម! (ដូចពាក្យពោលថា) អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ទាល់តម្រិះ បើមិនលួច ក៏ប្លន់សម្លាប់។

ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសង រីកដុះដាលដូចផ្សិត ខាងលើនេះ លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស កំពុងតែសម្ងំស្ងៀម និងគ្មានវិធានការទប់ស្កាត់ឬបង្ក្រាបសោះឡើយ នេះហាក់បីដូចជាមានការលាក់បាំង និងពាក់ព័ន្ធខ្លាំងមែនទែន ទើបមិនហ៊ានបង្ក្រាប។
ពលរដ្ឋជាច្រើនស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាចាត់សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចុះពិនិត្យបង្ក្រាបទីតាំងល្បែងស៊ីសងខាងនេះផងទាន និងស្នើសុំឲ្យជួយងូតទឹកសិតសក់ ដុះក្អែលជូនដល់លោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស ផង កុំឲ្យគាត់ស្ពឹកជាប់ត្រគៀក មិនហ៊ានចេញមុខមកបង្ក្រាបបទល្មើស៕


