
តើអាជ្ញាធរ នៅភូមិព្រែកអំបិល ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានសមត្ថភាពអាចបង្ក្រាបទីតាំងលេងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែងនេះបានដែរឬទេ??
តាមប្រភពពីប្រជាពលរដ្ឋ និងតាមរយៈឃ្លីបវីដេអូមួយនេះ បានបញ្ជាក់ឲ្យឃើញថា មានការបើកលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ដែលសម្បូរទៅដោយ ក្រុម អ្នកញៀនល្បែងជាច្រើន កំពុងតែ ភ្នាល់លុយ ទាំងតូចទាំងធំ ហ្នឹងហ៊ោកញ្ជ្រៀវ ទ្រហឹងអឹងកង ដោយមិនមាន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ នៅក្នុងដែនរបស់ខ្លួន ធ្វើការបង្ក្រាប ឬណែនាំ ទៅដល់ក្រុមអ្នកញៀនល្បែងខាងលើ និងម្ចាស់ទីតាំង នេះឡើយ គឺ បណ្ដោយ ឲ្យមានការបើកលេង យ៉ាងអាណាធិបតេយ្យ ជាទីបំផុត៕

ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែល នេះគឺជាឆ្នាំងបាយរបស់អាជ្ញាធរ និងមន្ត្រីសមត្ថកិច្ច ថ្នាក់ក្រោម ហើយមើលទៅ បានជាមិនមាន ការបង្ក្រាប នៅទីតាំងល្បែង ស៊ីសង ខាងលើនេះសោះ ឬក៏ មន្ត្រីថ្នាក់មូលដ្ឋាន និងសមត្ថកិច្ច គិតថា ការបើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនេះ វាជារឿងធម្មតា ឬយ៉ាងណា ទើបមិនបង្ក្រាប ហើយ យើងសង្កេតឃើញថា នៅភូមិព្រែកអំបិល ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កំពុងរីករាលដាល នូវល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែង ស្ទើររាប់មិនអស់ នេះមិនមែនដោយសារ តែមន្ត្រីសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ត គ្មាន សមត្ថភាពទេឬ?
ក្រុមអ្នកសារព័ត៌មានយើង រង់ចាំការឆ្លើយបំភ្លឺ ពីម្ចាស់បងល្បែង និងមន្ត្រីសមត្ថកិច្ច ពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕




