
ផ្លូវមួយខ្សែប្រវែងប្រហែល 100 ម៉ែត្រត្រូវបានរងការខូចខាតដោយសារមេឃភ្លៀងខ្លាំងធ្វើឱ្យស្ទះលូបណ្ដាលឲ្យដាច់ផ្លូវជាកង់ៗដោយលោកចៅសង្កាត់និងអាជ្ញាធរពាក់ព័ន្ធនៅខណ្ឌកំបូលទុកចោលមិនអើពើជាយូរឆ្នាំមកហើយ!! !
ដោយយោងតាមការត្អូញត្អែរបស់ប្រជាពលរដ្ឋ ដែលរស់នៅ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឋិតនៅត្រង់ចំណុច ទល់មុខ ក្លោងទ្វារ ផ្សារបុរី ពិភពថ្មីកំបូលមួយ បានរៀបរាប់ប្រាប់ មកក្រុមអ្នកសារព័ត៌មានអាស៊ានដេលីយើងថាៈ

ផ្លូវមួយខ្សែនេះ បានរងការខូចខាតជាយូរឆ្នាំមកហើយ ហើយអាជ្ញាធរ ចៅសង្កាត់ និងលោកអភិបាលខណ្ឌ កំបូល មិនបានធ្វើការ ជួសជុល និងរៀបចំឲ្យបានល្អ នោះឡើយ
ប្រជាពលរដ្ឋបានបន្តទៀតថាៈ ពេលភ្លៀងមកម្ដងៗ ធ្វើឱ្យទឹកលិចផ្លូវដាច់ជាកង់ៗ ពិបាកក្នុងការធ្វើដំណើរជាខ្លាំង ហើយមានពេលខ្លះ ក៏មានគ្រោះថ្នាក់ផងដែរ ដោយសារតែ មើលមិនឃើញផ្លូវ ខូងជ្រៅ ឬរាក់ ព្រោះតែទឹកលិចនៅពីលើ

ហេតុដូច្នេះហើយ បានជា ប្រជាពលរដ្ឋ សំណូមពរដល់ មន្ត្រីមូលដ្ឋាន ជាពិសេស លោក អភិបាលខណ្ឌ កំបូល សូមមេត្តា ពិនិត្យមើល ផ្លូវមួយខ្សែ ប្រវែង ប្រហែល 100 ម៉ែត្រនេះផង ដើម្បី សម្រួល ដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងតំបន់នោះ
ហើយប្រជាពលរដ្ឋ ក៏បានសំណូមពរ ទៅដល់លោកអភិបាលរាជធានីភ្នំពេញ សូមមេត្តា ជួយត្រួតពិនិត្យមើលនូវផ្លូវមួយខ្សែរនេះដោយក្តីអនុគ្រោះផងទៀន៕





