
ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់បង្កប់ដោយគ្រឿងញៀនកំពុងតែបង្កការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់បែរជាលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ រក្សាភាពស្ងៀមស្ងាត់!! !
ភ្នំពេញ៖ ដោយសារ ល្បែងស៊ីសងខុសច្បាប់ ប្រភេទហ្គេមបាញ់ នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដែលប្រមូលផ្ដុំទៅដោយក្មេងទំនើង និងមានប្រើគ្រឿងញៀនយ៉ាងអណាធិបតេយ្យ ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខ សុវត្ថិភាព របស់ពួកគាត់។

ទុក្ខកង្វល់ពលរដ្ឋខាងលើនេះលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ កំពុងតែចូលរួមយ៉ាងសកម្មក្នុងការរក្សាភាពស្ងៀមស្ងាត់ ព្រោះហេតុថា កន្លងមកមានបណ្តាញសារព័ត៌មាននិងពលរដ្ឋជាច្រើនស្មើសុំឱ្យបង្ក្រាបទប់ស្កាត់តែអធិការនគរបាលខណ្ឌរូបនេះ សម្ងំស្ងៀមក្នុងម៉ាស៊ីនត្រជាក់។

ពលរដ្ឋបន្ថែមទៀតថា៖ ទីតាំងហ្គេមបាញ់ត្រីបង្គប់គ្រឿងញៀន ខាងលើនេះ កំពុងតែបង្កការភ័យខ្លាចចំពោះសុខទុក្ខរបស់ពួកគាត់ ព្រោះ ហ្គេមបាញ់ត្រីមួយនេះ ជាដើមចមនៃពពួកបទល្មើស លួច ឆក់ ប្លន់ កាប់ រំលោភ សម្លាប់។

ពលរដ្ឋស្នើសុំដ៏ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាចាត់មន្ត្រីជំនាញចុះបោសសម្អាតទីតាំងហ្គេមបាញ់ត្រី បង្គប់គ្រឿងញៀនខាងលើនេះផងទាន៕




