
បទល្មើស ល្បែងស៊ីសង តាមប្រព័ន្ធអនឡាញចេះតែកើនឡើងគ្មានឈប់ឈរនៅក្នុង ឃុំព្រៃរំដេងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម !! !
ប្រហែលជាអាជ្ញាធរភូមិឃុំ និងមន្ត្រីសមត្ថកិច្ច បិទភ្នែក ឬក៏យ៉ាងណា ទើបបានជាបណ្ដោយ ឲ្យមានការបើកបន ល្បែងស៊ីសង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន?
ជាក់ស្ដែង បនល្បែងស៊ីសងមួយកន្លែង ដេលស្ថិតនៅក្នុង ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងតែ បើកដំណើរការ យ៉ាងរលូន ហើយគ្មាន មន្ត្រី សមត្ថកិច្ច ពាក់ព័ន្ធ ឬអាជ្ញាធរភូមិឃុំណា ចុះទៅធ្វើការណែនាំ និងបង្ក្រាបឡើយ បណ្ដោយឲ្យមានការលេងល្បែងទាំងនេះយ៉ាងរំភើយ ហាក់បីដូចជា ល្បែងទាំងនេះ ស្របច្បាប់យ៉ាងអញ្ចឹង។

តែតាមការពិត និងការពិនិត្យឃើញជាក់ស្ដែង នៃគោលការណ៍ច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺមិនមែនដូច្នោះទេ អ្វីដែលគួរឲ្យនិយាយ និងការជជែក គឺនៅលើមន្ត្រីត្រឹមថ្នាក់ មូលដ្ឋាន ភូមិឃុំ ដែលជាអ្នក អនុវត្តច្បាប់ ពីក្រោម ទៅលើ ឯណោះទេ ថាតើ មានភាពសច្ចៈ និង ពិតប្រាកដ ដែរឬទេ ក្នុងការរាយការណ៍ ទៅថ្នាក់ដឹកនាំ ផ្នែកខាងលើ ឬក៏ គិតថា នេះជា ភាពសាមញ្ញទៅហើយ ដែលវាកើតឡើងនៅក្នុងភូមិឃុំរបស់ខ្លួន តែសូមកុំភ្លេចថា ច្បាប់នៅតែជាច្បាប់ កុំប្រើមនោសញ្ចេតនា ដើម្បីមកដោះស្រាយ នៅក្នុងប្រព័ន្ធច្បាប់ឲ្យសោះ ព្រោះថា សិទ្ធិសេរីភាព របស់មនុស្សទាំងឡាយ ត្រូវកំណត់ដោយច្បាប់ ដូច្នេះហើយ សូមលោកអធិការ ស្រុកស្រីសន្ធរ គិតពិចារណាឡើងវិញ ថាតើ ការបណ្តេតបណ្ដោយ ឲ្យមានការបើកបរល្បែងស៊ីសង តាមប្រព័ន្ធអនឡាញអស់ទាំងនេះ ត្រឹមត្រូវដែរឬទេ អង្គភាពអ្នកសារព័ត៌មានយើង នៅរងចាំការឆ្លើយបំភ្លឺ ពីលោកអធិការ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងម្ចាស់បទល្បែងខាងលើ រៀងរាល់ម៉ោងធ្វើការ៕


