
ទីតាំងបនល្បែងស៊ីសងមួយកន្លែងកំពុងបើកលេងដំណើរការយ៉ាងរំភើយ ដែលស្ថិតនៅក្នុងភូមិទួលសំបួរ សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ!!
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងបនល្បែងមួយកន្លែង ដែលលេងតាមប្រព័ន្ធអនឡាញនេះ គឺបានបើកដំណើរការជាយូរមកហើយ ពុំឃើញមានអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណាចុះបង្ក្រាបនិង ហាមឃាត់ ឡើយ

ហើយប្រហែលជាម្ចាស់បនល្បែងស៊ីសងខាងលើនេះ មិនខ្លាចញញើតហ្នឹងច្បាប់ទេដឹង ទើបបានជាហ៊ានបើកបនល្បែង ស៊ីសង យ៉ាងរំភើយដូច្នេះ ?
ជាការសំណូមពររបស់ប្រជាពលរដ្ឋ សូមអាជ្ញាធម៌ ដែលមានសមត្ថកិច្ច និងដែលជាដែនសមត្ថកិច្ចរបស់ខ្លួន មេត្តាចុះពិនិត្យមើលនិងធ្វើការណែនាំ ដល់ម្ចាស់បងល្បែងខាងលើនេះផង ព្រោះថា ការបើកបនល្បែងស៊ីសងខុសច្បាប់ វានឹងបណ្ដាលឱ្យមាន អំពើ ខុសឆ្បាប់ផ្សេងៗកើតឡើង ដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុដោយសារតែ ការលេងល្បែងទាំងនេះ ហើយម្យ៉ាងទៀត ដើម្បីគោរពនិងអនុវត្ត នូវគោលនយោបាយភូមិឃុំមានសុវត្ថភាព របស់យើងផងដែរ
ហេតុដូច្នេះ សូមលោកចៅសង្កាត់ និងលោកអភិលខណ្ឌដង្កោ ព្រមទាំងសមត្ថកិច្ច មេត្តាចុះពិនិត្យមើល ហើយធ្វើការណែនាំ ដល់ម្ចាស់ បនល្បែងខាងលើនេះផង៕




