
សង្ស័យរៀបគម្រោងធ្វើស៊ីព្រះសង្ឃតារាសម្ដែងដើមទ្រូងធំម្នាក់ឈ្មោះឡាទីបានបង្ហោះសារចោទប្រកាន់ថាព្រះសង្ឃឆាតមកប្រើពាក្យមិនសមរម្យ! !

តារាសម្តែងស្រី ដែលមានដើមទ្រូងធំស្រស់ស្អាត ម្នាក់ ដែលគេស្គាល់ឈ្មោះថា កញ្ញា ឡាទី មិនល្បីម្នាក់ បានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា៖ «ខ្ញុំអស់ការអត់ទ្រាំហើយ វាមិនដែរម៉ែអាណាលោកឆាតមកសុំថើបស្រី សូម្បីមនុស្សសាមញ្ញធម្មតាគេមិនហ៊ានសូម្បីឆាតមកប្រើពាក្យសុំថើបខ្ញុំផង លោកឯងវាជ្រុលពេកហើយ ចង់ល្បីណាស់មើលទៅ វាច្រើនលើកច្រើនសារហើយ អាណិតយាយតាញាតិញោមព្រះធម៌ដែរក្រាបថ្វាយបង្គំលោកឯងដល់បាតជើងណាស់ អាសូរតែជាលោកក្មេង នេះឡើងចាស់ជាងប៉ាខ្ញុំជិងងាប់ទៅវិញហើយ នៅបួសមិនដឹងវិន័យទៀតលោកឯងចង់ល្បីខ្ញុំឲ្យល្បី អួតថាខ្សែឱកញ៉ាគ្មានអ្នកណាហ៊ានជាមួយទៀត អីឡូវខ្ញុំផុសចាំមើលលោកឯងធ្វើអីខ្ញុំ នៅមានសារសម្លេងជាច្រើនទៀត»។

បន្ទាប់ពីការបង្ហោះខ្លឹមសារដោយ ភ្ជាប់ជាមួយនឹងគណនេយ្យហ្វេសប៊ុក រួមទាំងរូបថតព្រះសង្ឃ រួចមក ក៏មាន អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បណ្ដាញព័ត៌មានបានយកទៅបង្ហោះបន្តយ៉ាងព្រោងព្រាត បង្កឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ព្រះសង្ឃ ក៏ដូចជាប៉ះពាល់ដល់សាសនា ដែលជាសាសនារបស់រដ្ឋ។

ក្នុងនោះផងដែរយើងសង្កេតឃើញថា៖ កញ្ញា ឡា ទី តារាសម្តែងស្រីដែលមានដើមទ្រូងធំស្អាត មិនល្បីឈ្មោះរូបនោះ ក៏បានធ្វើការលុបចោលនូវខ្លឹមសារដែលខ្លួនបានបង្ហោះចោតប្រកាន់ព្រះសង្ឃ ។ ដោយកញ្ញា ឡា ទី បានបង្ហោះសារបកស្រាយបំភ្លឺដោយមានខ្លឹមសារថា៖ «យប់មិញនេះមានជនខិលខូចលួចអាខោនលោកឆាតមកនិយាយពាក្យមិនសម្យរម្យចំពោះខ្ញុំ ហើយខ្ញុំខឹងពេកក៏បានផុសដោយសារជាអ្នកស្គាល់គ្នាយូដែរហើយស្រាប់តែប្តូរចរឹកភ្លាមៗ ការពិតជាការយល់ច្រឡំទេ លោកថាលោកមិនដឹងអ្វីទេ ហើយខ្ញុំក៏បានដោះស្រាយជាមួយលោកហើយដែរ សូមទោសបងប្អូនទាំងអស់គ្នាផងដែរធ្វើឲ្យប៉ះពាល់ដល់សាសនា សូមអរគុណ»។

ទោះបីជាយ៉ាងណាក្តីមហាជនជាច្រើនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌ របស់កញ្ញា ឡាទី ដែលខ្លួនជាស្រីមិនគួរណាប្រើអាកប្បកិរិយាមិនល្អឆាតលេងជាមួយព្រះសង្ឃ នោះឡើយ ព្រោះមហាជនគិតថាការឆាតជាមួយព្រះសង្ឃទំនងជាមានកលល្បិចអ្វីមួយដើម្បីពង្វក់អារម្មណ៍របស់ព្រះសង្ឃ ដើម្បីជាធ្នាក់ទាក់ឲ្យធ្លាក់រណ្តៅ រួចបង្ហោះវ៉ៃប្រហារសង្ឃ (ដូចជាពាក្យលោកពោលថា ត្រពួកមិនទៅផ្លែព្នៅក៏មិនមក)។

ករណីដល់គួរឱ្យសង្ស័យខាងលើនេះមហាជនក៏បានបន្តលើកឡើងថា៖ តារាសម្តែងស្រី ដែលមានដើមទ្រូងធំស្រស់ស្អាត មិនល្បីឈ្មោះ រូបនេះ ទំនងជាការរៀបចំធ្វើស៊ីព្រះសង្ឃ ដោយប្រើល្បិចស្រីស្អាត ដើម្បីពង្វក់អារម្មណ៍របស់ព្រះសង្ឃ ឲ្យធ្លាក់ចូលក្នុងភ្លើងតណ្ហា រួចហើយក៏ថតបង្ហោះ ដើម្បីបង្ខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូរព្រះសង្ឃ ដើម្បីឱ្យសាសនាធ្លាក់ចុះដាំក្បាលចុះដី។

ជុំវិញករណីនេះដែរមហាជនជាច្រើនស្នើសុំដល់ស្ថាប័នពាក់ព័ន្ធសូមមេត្តាជួយស្រាវជ្រាវស៊ើបអង្កេតផងទាន ដើម្បីកុំឱ្យមានជនខិលខូចដែលមានចេតនាមកបំពុលសង្គម បង្ខូចកិត្តិយសសាសនា ដែលជាសាសនារបស់រដ្ឋ។

មហាជនបានលើកឡើងបន្តទៀតថា៖ បើសិនជាព្រះសង្ឃនោះខុសមែនពិតត្រូវតែចាត់វិធានការតាមច្បាប់ តែបើជារឿងប្រឌិតឡើងដើម្បីតែភាពល្បីល្បាញ របស់កញ្ញា ឡា ទី ច្បាប់គួរតែចាត់វិធានការក្តៅដោយមិនគួរលើកលែង៕

