
ទីតាំងលេងល្បែង ភ្នាល់មាន់ជល់តាមអនឡាញមួយកន្លែងកំពុងតែបើកដំណើរការយ៉ាងរលូន !!

ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីបើកបនល្បែងស៊ីសងមួយកន្លែង ដែលកំពុងដំណើរការយ៉ាងរលូន ហើយអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីសមត្ថកិច្ច ពុំមានវិធានការ ធ្វើការណែនាំ និងបង្ក្រាបឡើយ បណ្ដោយឱ្យ មានការបើកលេងយ៉ាង រំភើយ


តើគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព អាចអនុវត្តបានដែរឬទេនៅក្នុង ខណ្ឌពោធិ៍សែនជ័យនេះ ពីព្រោះថាប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យនេះមានការព្រួយបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពរបស់ពួកគាត់ ដោយសារតែកន្លែងនេះសម្បូរទៅដោយអ្នកញៀនល្បែង ហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋ ខ្លាចក្រែងមាន ចោរកម្មផ្សេងៗកើតឡើងនៅក្នុងភូមិ សង្កាត់ របស់ពួកគាត់
ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរនិងមន្ត្រីសមត្ថកិច្ច ពាក់ព័ន្ធ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួនសូមមេត្តាមានវិធានការចុះបង្ក្រាបនិងធ្វើការណែនាំ នៅទីតាំងបនល្បែងខាងលើនេះផង៕

