
បនល្បែងនៅក្នុងខណ្ឌពោធិ៍សែនជ័យ កំពុងតែរីកដូចផ្សិតបែរជាមិនរំខានដល់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានឡើយ !!

ភ្នំពេញ៖ នៅក្នុងហាងកាហ្វេ យីហោ «លីហ្សា កាហ្វេ» ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែបង្គប់លួចលាក់បង្កើតបទល្មើសល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញទូរទស្សន៍ យ៉ាងគគ្រឹកគគ្រេង បែរជាមិនរំខានដ៏សមត្ថកិច្ចមូលដ្ឋាន។

ប្រជាពលរដ្ឋជាច្រើនតែកំពុងរងការភ័យខ្លាច ចំពោះជនញៀនល្បែងដែលប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ដាក់លុយ ស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកង បង្កឱ្យមានការរំខានដល់ការរស់នៅរបស់ប្រជាជន ម្យ៉ាងវិញទៀតល្បែងស៊ីសងទាំងអស់នេះគឺជាដើមចមនូវពពួកចោរលួចចោរឆក់ចោរប្លន់។

ប្រជាពលរដ្ឋស្នើសុំដល់លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ហើយនិងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សូមលោកទាំងពីរគិតគូរបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីភូមិឃុំមានសុវត្តិភាព៕



