
ទីតាំងល្បែងស៊ីសង បង្កប់ទៅដោយគ្រឿងញៀនជាច្រើនកន្លែងប្រចាំក្នុងខណ្ឌច្បារអំពៅកំពុងតែបង្កភ្លៀងរន្ទះយ៉ាងគគ្រឹកគគ្រេងដោយគ្មានការរំខានដល់លោក ម៉ៅ សឿត អធិការខណ្ឌនោះទេ !!

ភ្នំពេញ៖ យោងតាមប្រភពរាយការណ៍ថ្មីៗនេះមានល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីបង្គប់គ្រឿងញៀន ជាច្រើនកន្លែងស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែបើកលេងបង្វក់ក្មេងប្រុសស្រីយ៉ាងគក្រឹកគគ្រេង ទាំងយប់ថ្ងៃគេមិនដែលឃើញ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ចុះបង្ក្រាបឡើយ។

ប្រជាពលរដ្ឋបានលើកឡើងថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយ បារម្ភភ័យខ្លាចចោរកម្មចោរលួច. ឆក់.ប្លន់.គាស់ផ្ទះនិងអំពើហិង្សារក្នុងគ្រួសារកើតមានគួរឲ្យកត់សម្គាល់ដោយសារដើមចមកើតចេញពីល្បែងសុីសងនិងគ្រឿងញៀននេះឯង។

ចំណែកឯលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ កំពុងតែចូលរួមយ៉ាងសកម្មក្នុងការរក្សាភាពស្ងៀមស្ងាត់ ដោយហេតុថា ល្បែងស៊ីសងហ្គេមបាញ់ត្រី ប្រមូលផ្តុំដោយគ្រឿងញៀន និងបង្កជាភ្លៀងផ្គររន្ទះដល់ពលរដ្ឋ បែរជាលោកមិនបង្ក្រាប។

ពលរដ្ឋបន្តទៀតថា លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញបញ្ជាឱ្យអនុវត្ត ដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។

ដូច្នេះហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញមេត្តាពិនិត្យនិងបង្រ្កាបល្បែងសុីសងហ្គេមបាញ់ត្រីដែលកំពុងពង្វក់ក្មេងៗទាំងយប់ថ្ងៃនេះផងជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោកធ្លាប់បានមានប្រសាសន៍និងដាក់បទបញ្ជារឲ្យខណ្ឌទាំ១៤ ត្រូវយកចិត្តទុកដាក់ចូលរួមលុបបំបាត់ រាល់ល្បែងសុីសងដូចជាហ្គេមបាញ់ត្រី អុីនធឺណេត អនឡាញបង្កប់ល្បែងសុីសងគ្រប់ប្រភេទត្រូវតែបង្រ្កាបឲ្យខានតែបានហើយចាប់ទាំងម្ចាស់ហ្គេមបញ្ជូនទៅតុលាការទៀតផង៕







