ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ទីតាំងតារាងបាល់ទះដីថ្មីឈ្មោះ ស៊ី ថា មួយកន្លែងកំពុងបើកលេងល្បែងស៊ីសងមាន់ជល់អនឡាញយ៉ាងស្រួលព្រោះសមត្ថកិច្ចមិនហ៊ានបង្ក្រាប !!

ភ្នំពេញ. នាថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២២ មានទីតាំងទូរទស្សន៍ជល់មាន់ online ០១កន្លែងកំពុងតែបើកលេងយ៉ាងស្រួលចាប់តាំងពីព្រឹករហូតដល់យប់ចាក់លុយភ្នាល់គ្នារាប់លានៗដោយពុំមានសមត្ថកិច្ចធ្វើការបង្ក្រាបស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសង្កាត់ហួសចិត្តយ៉ាងខ្លាំងចំពោះការបើកលេងល្បែងស៊ីសងក្នុងហាងកាហ្វេតារាំងបាល់ទះ១កន្លែងនេះណាស់ ហេតុអ្វីបានជា មិនមានអាជ្ញាធរឬសមត្ថកិច្ចណាមួយធ្វើការបង្រ្កាប បែជានៅតែបន្តលេងបានយ៉ាងស្រួលដោយមិនមានការញញើតពីរសំណាក់អាជ្ញាធរឬ សមត្ថកិច្ច ដោយសំឡេងហ៊ោ កញ្ជ្រៀវគ្រហឹមអឹងកងមានក្រហមមានខៀវមានតមានរងហាក់បីដូចជាការប្រគំតន្ត្រីឬក៏សមត្ថកិច្ចជាខ្នងបង្អែកដែលនៅពីក្រោយចំពោះការបើកល្បែងសុីសងទីតាំងខាងលើ នេះ នេះឬភូមិឃុំមានសុវត្ថិភាពទាំង០៩ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចអនុវត្តន៍ដើម្បីភូមិឃុំមានសុវត្ថិភាព តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចដូចជាមិនបានធ្វើតាមការបញ្ជារបស់រាជរដ្ឋាភិបាលនៅតែបន្តឲ្យមានបទល្មើសល្បែងសុីសងនៅក្នុងមូលដ្ឋានរីកដូចផ្សិត។

ប្រភពដដែលនៅតែបន្តទៀតថា.ចំពោះការបើកល្បែងស៊ីសងទូរទស្សន៍មាន់ជល់ onlineនេះ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបើកលេងល្បែងសុីសងទាំងនេះកំពុងតែរីករាលដាលជាច្រើននៅក្នុងទឹកដីខណ្ឌមានជ័យ ដែលបង្កឲ្យមានបទល្មើសដូចជាហិង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ ជាដើមដែលប្រឈមនិងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋយើង ។

សូមបញ្ជាក់ដែរថាពេលកន្លងថ្មីៗនេះឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ធ្លាប់បានមានប្រសាសន៍ថាត្រូវតែបិទឱ្យបានចំពោះបទល្មើសល្បែងស៊ីសងទាំងនេះនៅក្នុងរាជធានីភ្នំពេញ តែផ្ទុយទៅវិញគ្រាន់តែជាពាក្យនិយាយសម្រាប់បង្ហាញមហាជនតែប៉ុណ្ណោះ តែធាតុពិតល្បែងស៊ីសងមាន់ជល់ online កំពុងតែវាយលុកក្នុងរាជធានីភ្នំពេញ តើដូចពាក្យចាស់ថាដែរឬទេ?បើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃបានអីនឹងហ៊ាន បានតែនិយាយ តែមិនហ៊ានធ្វើ។

ចំណែកលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការដ្ឋាននគរបាលខណ្ឌមានជ័យខាងអង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទំនងតាមទូរស័ព្ទឬតាមតេលេក្រាមដែរប៉ុន្តែមិនដែលមានការឆ្លើយតបឬពន្យល់បកស្រាយប្រាប់មកអ្នកសារព័ត៌មានយើងអ្វីមួយឡើយហាក់បីដូចជាសំងំរក្សាភាពស្ងៀមស្ងាត់ទទួលលាភសក្ការៈជាថ្នូរមិនមានការបង្ក្រាបឬក៏គាត់ជាខ្នងបង្អែកនៅពីក្រោយនឹងបទល្មើសល្បែងស៊ីសងទាំងនេះ។

ដូចនេះហើយប្រជាពលរដ្ឋសូមសំណូមពរទៅដល់ឯកឧត្តម ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាពិនិត្យមើលមើលកូនចៅក្រោមឱវាទផង ជាពិសេសឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញចំពោះការបើកលេងល្បែងស៊ីសងមាន់ជល់ online នៅក្នុងភូមិសាស្រ្តខាងលើនេះដោយអនុគ្រោះផងទានដើម្បីភូមិឃុំមានសុវត្ថិភាព

ដូចការចុះផ្សារខាងលើនេះអង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺរបស់លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការដ្ឋាននគរបាលខណ្ឌមានជ័យរាល់ម៉ោងធ្វើការចំពោះទីតាំងល្បែងស៊ីសងទាំងខាងលើនេះតាមរយះ.077541111/0966432222

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង