ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

CAMPSDA បានរៀបចំកម្មវិធីនិយាយជាសាធារណៈជាភាសាអង់គ្លេស CAMPSDA Public Speaking Season2 ដើម្បីពង្រឹងសមត្ថភាពយុវជនខ្មែរទៅលើការនិយាយភាសាអង់គ្លេស

ភ្នំពេញ៖ Cambodia Public Speaking and Debate Association ដែលហៅកាត់ថា CAMPSDA បានរៀបចំកម្មវិធីនិយាយជាសាធារណៈជាភាសាអង់គ្លេស CAMPSDA Public Speaking Season2 ដើម្បីពង្រឹងសមត្ថភាពយុវជនខ្មែរទៅលើការនិយាយភាសាអង់គ្លេស។

យោងតាមយុវជន មាស សុបញ្ញា ដែលជាមន្ត្រីផ្នែកផ្សព្វផ្សាយនៃ CAMPSDA បានបញ្ជាក់ថា កម្មវិធីប្រកួតនេះមានទាំងសិស្សវិទ្យាល័យនិងនិស្សិតសាកលវិទ្យាល័យមកពី ១៨ សាលាផ្សេងៗគ្នាចូលរួមប្រកួត។ លើសពីនេះទៅទៀត កម្មវិធីនេះក៏ទទួលបានទស្សនិកជនដល់ជាងមួយរយនាក់ដែលមានសិស្ស-និស្សិត,ក្រុមអ្នកសារព័ត៌មាន,ព្រមទាំងព្រះសង្ឃទៀតផង។

មិនត្រឹមតែទទួលបានបទពិសោធនិងការពង្រឹងសមត្ថភាពនៃនិយាយជាភាសាអង់គ្លេសនោះទេ អ្នកទស្សនានិងបេក្ខជន-បេក្ខនារីទាំងអស់សុទ្ធតែទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមការងារ CAMPSDA, Aprati Foods, រោងកុន Major Cineplex, និងអាហារសម្រន់ពី Metro Catering និង Kwan Café ផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតនេះបានប្រារព្ធធ្វើឡើងរយៈពេល ៤ ថ្ងៃដោយធ្វើតាមអនឡាញនៅថ្ងៃទី១០ និង ១៧ កក្កដា ២០២២ និងធ្វើឡើងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២២។

នៅចុងបញ្ចប់នៃកម្មវិធីយើងរកឃើញអ្នកទទួលបានជ័យជំនះកម្រិតសិស្សវិទ្យាល័យគឺកញ្ញាម៉េង ម៉ូលីណា មកពីសាលាអន្តរជាតិវេស្ទើនអន្តរជាតិ និងអ្នកឈ្នះក្នុងកម្រិតនិស្សិតសាកលវិទ្យាល័យគឺកញ្ញាឡុង សុគន្ធលីហ្សាមកពីសាលវិទ្យាល័យធនធានមនុស្ស។

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង