
ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែងកំពុងតែបើកដំណើរការយ៉ាងរំភើយគ្មានរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ !! !

ទីតាំងបនល្បែងសុីសងខាងលើនេះ ស្ថិតនៅក្នុង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាបនល្បែងស៊ីសងមួយកន្លែងនេះបានបើកដំណើរការជាយូរមកហើយ ពុំឃើញមាន សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធណា ចុះបង្ក្រាបនិងធ្វើការណែនាំឡើយ បណ្ដោយឲ្យមានការបើកលេងយ៉ាង គគ្រឹកគគ្រេង និងគ្មានខ្លាចញញើត ពីច្បាប់អ្វីបន្តិចសោះ តើម្ចាស់បងល្បែងខាងលើនេះ មានខ្នងបង្អែក ឬមួយយ៉ាងណា ទើបបានជាសមត្ថកិច្ចមិនហ៊ានបង្ក្រាប?

ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរនិងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបទីតាំងបនល្បែងខាងលើនេះជាបន្ទាន់ ពីព្រោះ ពួកគាត់មានការភ័យខ្លាចអំពីសុវត្ថិភាពនៅក្នុងភូមិឃុំរបស់គាត់ ត្បិតអីថាទីណាមានបនល្បែងស៊ីសងទីនោះតែងតែមានអំពើចោរកម្ម ចោរលួច ឆក់ប្លន់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំនោះជាក់ជាមិនខាន ។

ម៉្យាងវិញទៀតក៏អាចកើតមាន នូវអំពើហិង្សា ដែលកើតឡើង ដោយសារតែបនល្បែង ទាំងនេះផងដែរ ហើយក៏ដើម្បីចូលរួមគោរពអនុវត្ត នូវ គោលនយោបាយភូមិឃុំមានសុវត្ថភាព ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើងផងដែរ
ហេតុដូច្នេះហើយ សូមសមត្ថកិច្ច ធ្វើការចុះបង្ក្រាប ដើម្បីប្រជាពលរដ្ឋយើងទាំងអស់គ្នាផង៕


