
ល្បែងស៊ីសងបញ្ជល់មាន់តាមទូរទស្សន៍អនឡាញកំពុងបើកដំណើរការយ៉ាងរំភើយស្ថិតនៅសង្កាត់ច្បារអំពៅ !! !

ផ្សាយចេញថ្ងៃទី ២ខែសីហាឆ្នាំ ២០២២
រាជធានីភ្នំពេញ: ល្បែងសុីសងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញកំពុងបើកដំណើរការយ៉ាងរំភើយដែលស្ថិតនៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមិនរំខានសមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិចឬក៏ជាឆ្នាំងបាយរបស់សមត្ថកិច្ចប្រចាំតំបន់ ត្រូវថ្នាំសណ្ដំរបស់មេបនល្បែងអស់ទៅហើយបានជាទុកបណ្ដោយឬក៏មិនហ៊ានបង្ក្រាប

គោលនយោបាយភូមិឃុំសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលចេញដោយប្រមុខរាជរដ្ឋាភិបាលក៏ដូចជាបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅយ៉ាងពេញទំហឹងតែយ៉ាងណាមិញមន្រ្តីមួយចំនួនតូចមិនអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយដូចពាក្យចាស់លោកពោលថាកន្ទេលធំបន្លំដេក ក្បាលទំពែកបន្លំកោ

ទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាតំបន់អសន្តិសុខប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាចជាកន្លែងដែលបង្កើតភាវកម្មផ្សេងៗមានអំពើឆក់ប្លន់សម្លាប់ជាដើម
ប្រជាពលរដ្ឋស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសូមមេត្តាចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតទីតាំងញៀនល្បែងខាងលើដោយក្តីអនុគ្រោះ

ប្រជាពលរដ្ឋស្នើសុំ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងជាស្នងការរាជធានីភ្នំពេញសូមចាត់មន្ត្រីជំនាញអង្គការត្រួតពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ




ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ច្បារអំពៅ ស្នើសុំដល់ឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិមេត្តាជួយអន្តរាគមន៍និងចាត់វិធានការចំពោះទីតាំងល្បែងស៊ីសងខាងលើដោយក្តីអនុគ្រោះ អង្គភាពអ្នកសារព័ត៌មានខ្មែរសូក្រឹត្យយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងការស្ថាបនាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើនមួយកំរិតបន្ថែមទៀតអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕0966432222