
ល្បែងប្រជាប្រិយសម័យទំនើបបញ្ជល់មាន់តាមប្រព័ន្ធអនឡាញកំពុងបើកដំណើរការយ៉ាងរលូនដែលស្ថិតនៅភូមិចោមចៅ 3 សង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ

រាជធានីភ្នំពេញ: ល្បែងប្រជាប្រិយសម័យទំនើបបញ្ជល់មាន់តាមប្រព័ន្ធអនឡាញកំពុងបើកដំណើរការយ៉ាងរលូនដែលស្ថិតភូមិចោមចៅ ៣ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនរំខានសមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិចឬក៏ជាឆ្នាំងបាយរបស់សមត្ថកិច្ចប្រចាំតំបន់ ត្រូវថ្នាំសណ្ដំរបស់មេបនល្បែងអស់ទៅហើយបានជាទុកបណ្ដោយឬក៏មិនហ៊ានបង្ក្រាប

គោលនយោបាយភូមិឃុំសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលចេញដោយប្រមុខរាជរដ្ឋាភិបាលក៏ដូចជាបទបញ្ជា ០០៦របស់អគ្គស្នងការនគរបាលជាតិធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅយ៉ាងពេញទំហឹងតែយ៉ាងណាមិញមន្រ្តីមួយចំនួនតូចមិនទាន់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ ដូចពាក្យចាស់លោកពោលថាកន្ទេលធំបន្លំដេក

ទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាតំបន់អសន្តិសុខប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាចជាកន្លែងដែលបង្កើតភាវកម្មផ្សេងៗមានអំពើឆក់ប្លន់សម្លាប់ជាដើម
ប្រជាពលរដ្ឋស្នើសុំឯកឧត្តម ឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសូមមេត្តាចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតទីតាំងញានល្បែងខាងលើដោយក្តីអនុគ្រោះ

ប្រជាពលរដ្ឋស្នើសុំ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងជាស្នងការរាជធានីភ្នំពេញសូមចាត់មន្ត្រីជំនាញអង្គការត្រួតពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងការស្ថាបនាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើនមួយកំរិតបន្ថែមទៀតអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕សូមអរគុណ0966432222