
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកឌ្រីមសង់និងរថយន្តម៉ាក ford ranger !!
រាជធានីភ្នំពេញ
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២:២៥នាទីយប់ មានករណី ម៉ូតូម៉ាកសង់ឌ្រីម មានស្លាកលេខ ភ្នំពេញ 1DA-1515 បានបុករថយន្តម៉ាក ford ranger មានស្លាកលេខ ភ្នំពេញ 2BA-6155 បណ្ដាលអោយបុរសដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯរថយន្តរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកខណ្ឌទួលគោកបានចុះមកវាស់វែងយកម៉ូតូនិងរថយន្តទាំងនោះទៅរក្សាទុកនៅឯខណ្ឌទួលគោកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ កើតហេតុនៅតាមបណ្ដោយផ្លូវលេខ២៥៧កែងនឹងផ្លូវលេខ១៥០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ…។



