
ល្បែងស៊ីសង រីកដូចផ្សិត នៅស្រុក ខ្សាច់កណ្តាល មន្ត្រីប្រចាំតំបន់ មិនទាន់ធ្វើការ បង្ក្រាប !! !

ផ្សាយចេញ ថ្ងៃទី៤សីហារ ឆ្នាំ២០២២
ខេត្តកណ្ដាល ៖ ល្បែងសុីសង ខុសច្បាប់មាន់ជល់ទូរទូស្រន៍អនឡាញ ជ្រកក្រោម នៅតាមហាងកាហ្វេ នាៗ នៅ ភូមិសាឡុង ឃុំសាឡុង ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល ខាងកើត សាលារ៉ូតា កំពុងបើកដំណើរការយ៉ាងអនាធិបតេយ្យដោយមិនរំខានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធសូម្បីបន្តិច

យោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែអ្វីដែល ប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីណាមានល្បែងស៊ីសង ទីនោះនឹងកើតមានអំពើហិង្សា ចោរលួចឆក់ប្លន់និងកាប់សម្លាប់ជាដើម

ទៅណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការស្រុកខ្សាច់កណ្ដាលដឹងអនុវត្តវត្តការតាមបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយឲ្យបានពេញលេញ ក្នុងនាមលោកអធិការជាមន្ត្រីសាធារណៈបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ

ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើសូមសំណូមពរដល់ឯកឧត្តមគង់សុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលមេត្តាជួយអន្តរាគមន៍ដោយក្តីអនុគ្រោះ

ប្រជាពលរដ្ឋស្នើសំុឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតទីតាំងនៅល្បែងខាងលើដោយក្តីអនុគ្រោះ
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕0966432222