
ករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្ត និងរថយន្ត !! !

រាជធានីភ្នំពេញ:
ម៉ោង២១:១៥នាទី យប់ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ មានករណី បុរសម្នាក់បើករថយន្តកូរ៉េ ដែលមានស្លាកលេខ 2AL-0010បេីកបរក្នុងស្ថានភាពស្រវឹង បានបុកចំពីមុខរថយន្តMitsubishi Xpander មានដែលស្លាកលេខ ភ្នំពេញ 2BC-9506 បណ្ដាលឲ្យរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ជុំវិញករណីនេះសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះមកវាស់វែងយកទៅរក្សាទុកនៅឯខណ្ឌទួលគោកដេីម្បីដោះស្រាយតាមនីតិវិធីច្បាប់ កើតឡើងនៅតាមបណ្ដោយផ្លូវលេខ២០២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ៕



