ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ប្រហែលជាលោកមេប៉ុស្តិន៍ភូមិ ប៉ប្រកខាងជើងកំពុងតែសម្ងំ កើបលុយពីម្ចាស់បនល្បែងខាងលើនេះទេដឹងទើបបានជាមិនបង្រ្គាប?

តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មានទីតាំងបនល្បែងសុីសងតាមប្រព័ន្ធអនឡាញមួយកន្លែងដែលមានស្លាកយីហោ ម៉ាក់ គឹមហុង កំពុងតែបើកដំណើការយ៉ាងគគ្រឹកគគ្រេង ចំណែកឯលោកមេប៉ុស្តិន៍ ប៉ប្រកខាងជើងហាក់ដូចជាធ្វើមិនដឹង

ប្រភពដដែលបានអោយដឹងថា គេតែងតែឃើញមន្រ្តីសមត្ថកិច្ចដើរល្បាតជារៀងរាល់ថ្ងៃនៅម្តុំនេះ ចុះហេតុអ្វីបានជាមិនឃើញបង្រ្កាបកន្លែងមួយហ្នឹង?

មតិមួយទៀតបានលើកឡើងថា វាជាឆ្នាំងបាយរបស់លោកមេប៉ុស្តិន៍ ប៉ប្រកខាងជើងហ្នឹងឯងបានជាគាត់មិនបង្រ្គាប

ប្រជាពលរដ្ឋមានសំនួរសួរថា តើលោកមេ ប៉ុស្តិ ប៉ប្រកខាងជើងកំពុងតែធ្វើអ្វីទើបបានជាមិនដឹងថាក្នុងមូលដ្ឋានរបស់ខ្លូនមានបើកបនល្បែងសុីសងខុសច្បាប់យ៉ាងដូច្នេះ?

យោងតាមឯកសារគោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំនុចរបស់អគ្គស្នងការនគបាលជាតិនិងបទបញ្ជា០០៦របស់ក្រសួងមហាផ្ទៃ ដែលចែងមកដើម្បីអោយមន្ត្រីគ្រប់លំដាប់ថ្នាក់ធ្វើការអនុវត្តន៍ សម្រួលជូនប្រជាពលរដ្ឋអោយមានភាពកក់ក្តៅ

ចុះបើរមន្ត្រីក្រោមឱវាទមិនអនុវត្តន៍តាមច្បាប់របស់រាជរដ្ឋាភិបាល តើប្រជាពលរដ្ឋមានភាពកក់ក្តៅដែរឫទេ?

ចោរលួច ចោរឆក់ ចោរភ្លន់ និងអំពើហិង្សាផ្សេៗពិតជាអាចកើមាននៅក្នុងមូលដ្ឋាននេះជាក់ជាមិនខាន។

ជាចុងក្រោយ ប្រជាពលរដ្ឋបានស្នើសុំដល់ ឯឧត្តសន្តិបណ្ឌិត នេតសាវឿន និង សម្តេចក្រឡាហោម ស ខេង មេត្តាចាត់មន្ត្រីជំនាញចុះសេុីបចំពោះមន្ត្រីក្រោមឱវាទាំងនេះផងដោយក្តីអនុគ្រោះ៕


អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន!! សូមអរគុណ 096643222

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង