ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ដុះស្លែប្រចាំខណ្ឌមានជ័យ កំពុងបន្តធ្វើព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ បែរជាលោក សន ភឿន មិនព្រមបង្កាប វគ្គ២
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់ និងអាប៉ោង ដុះស្លែមួយកន្លែងស្ថិតនៅ ម្ដុំវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កំពុងតែបន្តធ្វើព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ ពេញមូលដ្ឋាន បែរជាលោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់មានជ័យ១ មិនព្រមបង្រ្កាប។
ទីតាំងល្បែងស៊ីសងគ្រប់ច្បាប់ខាងលើនេះ ក្រុមការងារសារព័ត៌មានយើងបាន រាយការណ៍ជូនដល់លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១ តាមរយៈទូរស័ព្ទ និងតាមប្រព័ន្ធទំនាក់ទំនង Whatsapp ស្នើសុំឱ្យបង្រ្កាបទប់ស្កាត់បទល្មើសខាងលើ តែគាត់មិនព្រមបង្រ្កាប។
ពលរដ្ឋជាច្រើនកំពុងភ័យខ្លាចជាខ្លាំងចំពោះទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់និងអាប៉ោងខាងលើ ព្រោះល្បែងស៊ីសងជាដើមចមនៃការបង្កើតចោរលួច ចោរប្លន់ ចោរឆក់ អំពើហិង្សា និងគ្រឿងញៀនជាដើម។
ពលរដ្ឋជាច្រើនបានលើកឡើងថាទង្វើនិងសកម្មភាពរបស់លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១ កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលចេញដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា។
ចំណែកឯលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ កំពុងតែបណ្តែតបណ្ដោយឲ្យលោក សន ភឿន ធ្វើអ្វីៗស្រាប់តែអំពើចិត្ត ខណៈល្បែងស៊ីសងខុសច្បាប់កំពុងតែលេងយ៉ាងអនាធិបតេយ្យ បែរជាសម្ងំស្ងៀម។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕