
ល្បីមិនដាច់ពីមាត់បនល្បែងបញ្ជល់មាន់ប្រភេទអនឡាញរីកដូចផ្សិតមន្ត្រីជំនាញប្រចាំតំបន់មិនទាន់ចុះបង្ក្រាបនៅសង្កាត់ច្រាំងចំរេះទី១ !!
ផ្សាយថ្ងៃទី ១៩ខែសីហាឆ្នាំ ២០២២

រាជធានីភ្នំពេញ: ល្បែងប្រជាប្រិយសម័យទំនើបបញ្ជល់មាន់តាមប្រព័ន្ធអនឡាញកំពុងបើកដំណើរការយ៉ាងរលូនដែលស្ថិតផ្លូវជាតិលេខ៥. សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅក្រោម ហាងកាហ្វេ រ៉ូមេនទិច ដោយមិនរំខានសមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិច ឬក៏ត្រូវថ្នាំសណ្ដំរបស់មេបនល្បែងអស់ទៅហើយបានជាទុកបណ្ដោយយ៉ាង អាណាធិបតេយ្យ

យោងតាមឯកសារ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលចេញដោយប្រមុខរាជរដ្ឋាភិបាល ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅយ៉ាងពេញទំហឹង

តែយ៉ាងណាមិញមន្រ្តីមួយចំនួនតូចមិនទាន់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុខ សុវត្ថិភាពរបស់ពួកគាត់ ពីព្រោះ
ទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាតំបន់អសន្តិសុខប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាចជាកន្លែងដែលបង្កើតភាវកម្មផ្សេងៗមានអំពើឆក់ប្លន់សម្លាប់ជាដើម

ប្រជាពលរដ្ឋស្នើសុំ ឯកឧត្តមឧត្តមសេនីយ៍ ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញសូមចាត់មន្ត្រីជំនាញត្រួតពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ
ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តមសន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិមេត្តាជួយអន្តរាគមន៍និងចាត់វិធានការចំពោះទីតាំងល្បែងស៊ីសងខាងលើដោយក្តីអនុគ្រោះ
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងការស្ថាបនាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើនមួយកំរិតបន្ថែមទៀត
អង្គភាព អ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕0966432222