
ពិតជាមានខ្នងបង្អែកដ៏ធំមែន៖បនល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញមួយកន្លែងស្ថិត នៅស្រុកកណ្តាលស្ទឹង បិទមួយរយៈបើកដំណើរការវិញយ៉ាងរលូន គ្មានខ្វល់ដែនសម្ថកិច្ចពាក់ព័ន្ធឡើយ !!
ផ្សាយចេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២

ខេត្តកណ្ដាល ៖ បនល្បែងសុីសង ខុសច្បាប់បញ្ជល់មាន់តាមទូរទូស្រន៍អនឡាញ ជ្រកក្រោម នៅតាមហាងកាហ្វេ នៅឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល ក្រោយមានការចុះបង្ក្រាប បានមួយរយៈ ឥលូវកំពុងបើកដំណើរការលេងឡើងវិញ យ៉ាងរលូនដោយមិនរំខានដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធសូម្បីបន្តិច

យោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែអ្វីដែល ប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីណាមានល្បែងស៊ីសង ទីនោះនឹងកើតមានអំពើហិង្សា ចោរលួចឆក់ប្លន់និងកាប់សម្លាប់ជាដើម

យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការស្រុកកណ្ដាលស្ទឹង និងអនុវត្តវត្តការតាមបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយឲ្យបានពេញលេញ ក្នុងនាមលោកអធិការជាមន្ត្រីសាធារណៈបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ

ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើសូមសំណូមពរដល់ឯកឧត្តមគង់សុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលមេត្តាជួយអន្តរាគមន៍ដោយក្តីអនុគ្រោះ

ប្រជាពលរដ្ទទទូចស្នើសំុលោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតនៅទីតាំងល្បែងខាងលើដោយក្តីអនុគ្រោះ



អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕0966432222