
ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកទ្រូងផ្លូវ
ផ្សាយចេញថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២
រាជធានីភ្នំពេញ៖នៅវេលាម៉ោង២០:១០នាទី យប់ ត្រូវនឹងថ្ងៃទី១៨ខែសីហា ឆ្នាំ២០២២ ករណីរថយន្ត ម៉ាក Ford Ranger ពាក់ស្លាកលេខរដ្ឋ 25.2.1323 បើកបរក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុក គំនូសពុះចែកទ្រូងផ្លូវបាក់អស់បីកង់ និងខូចខាតយ៉ាងដំណំ ជុំវិញករណីនេះសមត្ថកិច្ចជំនាញបានចុះមកវាស់វែងដេីម្បីយករថយន្ដនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដេីម្បីដោះស្រាយតាមនីតិវិធីច្បាប់ កេីតហេតុនោតាមបណ្ដោយផ្លូវលេខ២៨៩ នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ…។


