
ល្បែងស៊ីសងខុសច្បាប់ កំពុងបង្កព្យុះភ្លៀងយ៉ាងខ្លាំង នៅស្រុកបន្ទាយមាស ហេតុអ្វីលោកអធិការនគរបាលស្រុក មិនមានវិធានការទប់ស្កាត់

ខេត្តកំពត៖ ប្រជាពលរដ្ឋជាច្រើន កំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាព និងទង្វើអសមត្ថភាពរបស់លោក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស នៃស្នងការដ្ឋាននគរបាលខេត្តកំពតដោយសារតែល្បែងស៊ីសងខុសច្បាប់កំពុងតែរីកដូចផ្សិត និងបង្កព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ ពេញស្រុកភូមិបែរជាលោកអធិការ មិនមានវិធានការបង្ក្រាបទប់ស្កាត់។

តាមប្រភពព័ត៌មានដែលសារព័ត៌មានយើងទទួលបាន ឃើញថានៅតាមបណ្តាលក្នុងផ្ទះលក់កាហ្វេតូចធំជាច្រើនកន្លែង ទូទាំងមូលដ្ឋានស្រុកបន្ទាយមាស ខេត្តកំពត ជាពិសេសនោះគឺនៅជាប់របង់ក្លោងទ្វារ ចូលអធិកាស្រុកតែម្តង ដែលជាដែនសមត្ថកិច្ចរបស់លោក នាក់ ឌឹម អធិការនគរបាលស្រុក និងជាកន្លែងដំណេដដេករបស់លោកអធិការ គឺពោលពេញទៅដោយបទល្មើសល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយតាមទូរទស្សន៍អនឡាញ» (កាស៊ីណូអនឡាញ)។

ប្រភពបានបន្តទៀតថា នៅតាមក្នុងផ្ទះលក់កាហ្វេទាំងនោះ កំពុងតែពង្វក់ពលរដ្ឋខ្មែរឲ្យឆ្កួតវង្វេង ល្មោភនឹងល្បែងភ្នាល់ ដើម្បីឲ្យលក់អស់ទ្រព្យសម្បត្តិទៅលេងល្បែងភ្នាល់ និងឈានដល់អស់ទ្រព្យពីខ្លួន កើតជាហិង្សាក្នុងគ្រួសារបែកបាក់គ្នា កូនៗក្លាយជាកំព្រា ខ្វះការសិក្សា ដោយសារតែមេបនល្បែងប្រមូលកើបលុយយ៉ាងរំភើយ។

ករណីខាងលើនេះដែរលោក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានប្រាប់សារព័ត៌មានយើងថា លោកបានធ្វើកិច្ចសន្យាអប់រំហើយ ។ អធិការស្រុករូបនោះក៏បាន ប្រាប់សារព័ត៌មាន ដោយកាន់ជើងពពួកបទល្មើសល្បែងស៊ីសងនោះ ដោយបដិសេធថា «មិនមានការភ្នាល់មាន់នោះទេ»។

ចំពោះទង្វើ និងសកម្មភាពរបស់លោក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស ធ្វើឲ្យពលរដ្ឋជាច្រើន ដាក់ការសង្ស័យចំៗ ថា ប្រហែលជាមានភាគហ៊ុនជាមួយមេបនល្បែងទាំងនោះហើយទើបមិនមានវិធានការទប់ស្កាត់ និងបង្ក្រាប។

ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់លោក ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត សូមលោកស្នងការខេត្តជួយដាស់តឿនដល់លោក នាក់ ឌឹម អធិការស្រុកបន្ទាយមាស កុំឱ្យព្រងើយកន្តើយមិនបង្ក្រាបបទល្មើស៕