
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដម៉ាក Toyota Priusបេីកបញ្ច្រាស់រួចជ្រុលទៅបុកជាមួយម៉ូតូម៉ាក Zoomer X
ផ្សាយចេញថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២

រាជធានីភ្នំពេញៈ នៅវេលាម៉ោង២១:២៥នាទីយប់ មានករណីរថយន្តម៉ាក toyota priusដែល មានស្លាកលេខ ភ្នំពេញ 2BM-0411 បើកបញ្ច្រាស់ រួចក៏បានបុកម៉ូតូម៉ាកZoomer-Xដែល មានស្លាកលេខ ភ្នំពេញ 1HI-0394 បណ្ដាលឲ្យបុរស 2 នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងស្ដាំយ៉ាងដំណំ ឯងម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះមកវាស់វែងដើម្បី រថយន្តនិងម៉ូតូទៅរក្សាទុកនៅឯអធិការដ្ឋាន ខណ្ឌ៧មករាដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ កើតហេតុនៅតាមបណ្ដោយផ្លូវលេខ 215 ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ…


