
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក សង់ឌ្រីម បុកជាមួយម៉ូតូម៉ាក scoopy
ផ្សាយចេញថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២



រាជធានីភ្នំពេញៈ នៅវេលាម៉ោង ២០:៤៥នាទី នាងករណីម៉ូតូម៉ាកឌ្រីមសេរីឆ្នាំ 2020 ដែលមានស្លាកលេខ ភ្នំពេញ 1IC-1266 បេីកបរក្នុងស្ថានភាពស្រវឹងបានបុកម៉ូតូម៉ាកស្គប់ពីសេរីឆ្នាំ 2022ដែល មានស្លាកលេខ ភ្នំពេញ 1JC-8530 បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ករណីនេះគឺមិនមានអ្នករងរបួសទេ ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដើម្បីយកម៉ូតូទៅធ្វើរៀងៗខ្លួន កើតហេតុនៅតាមបណ្ដោយផ្លូវលេខ១៦៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ…