
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប RX 570និងម៉ូតូឌ្រីមសង់

÷ផ្សាយចេញពីរាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ នៅវេលាម៉ោង ៧:៣០នាទី ល្ងាចមិញនេះ



ភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយ ដែលកើតឡើងនៅលើកំណត់ផ្លូវ 217ដែលស្ថិតនៅក្នុង ភូមិរលួស សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកើតហេតុរវាងរថយន្តស៊េរីទំនើបRX570 ពណ៌សមួយគ្រឿងដែលមានស្លាកលេខកណ្ដាល2C-1890 ដែលមានការខូចខាតផ្នែកខាងមុខនៃជំហៀងខាងស្ដាំមទាំងស្រុង ចំណែកឯភាគីម្ខាងទៀតជាម្ចាស់ម៉ូតូឌ្រីមសង់ពណ៌ខ្មៅដែលមានសា្លកលេខព្រៃវែង1Q-7883បណ្ដាលឲ្យម៉ូតូខូចខាតផ្នែកតួរម៉ូតួខាងមុខទាំងស្រុងចំណែកហើយម្ចាស់ម៉ូតូក៏បានរងរបួសធ្ងន់ បាក់ផ្លូវផងដែរ ហើយក៏មានរថយន្តសង្គ្រោះបន្ទាន់ខាងសុខភាពដង្កោចុះមកយកបងប្រុសដែលបានបាក់ផ្លូវនោះបញ្ជូនទៅមន្ទីរពេទ្យរុស្សីបាត់ទៅករណីនេះក៏បានមានការចុះអន្តរាគមន៍ពីសមត្ថកិច្ចដើម្បីវាស់វែងដើម្បីយករថយន្តនិងម៉ូតូដើម្បីយកទៅរក្សាទុកនៅអធិការខណ្ឌដង្កោរដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។