
ករណីគ្រោះថ្នាក់ចរាចរណ៍បុរសស់ម្នាក់បើករថយន្តស៊េរីទំនើប BMW I3 បើកបុកទ្រូងផ្លូវ កង់បី និងម៉ូតូ
ផ្សាយចេញថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២

(រាជធានីភ្នំពេញ):ម៉ោង២១:២៥នាទី យប់ ត្រូវនឹងថ្ងៃទី២៦ខែសីហា ឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍ករណី បុរសស់ម្នាក់បើករថយន្តស៊េរីទំនើប BMW I3 ១គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 2BJ-6680 បានបុក ថ្មចែកទ្រូងផ្លូវ ហើយក៏បានទៅបុកជាមួយកង់បីឥណ្ឌា ១គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1IC-2275 និងម៉ូតូ Honda ZoomerX ១គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1FT-9928 បណ្ដាឲ្យរងការខូចខាតកង់បីឥណ្ឌានិងម៉ូតូយ៉ាងដំណំ និងមនុស្សពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍នេះបានកើតឡើងនៅ បណ្ដោយផ្លូវ២១៧ ក្នុសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ…។




