
ស្រុកកងមាស៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់អនឡាញខុសច្បាប់ នៅក្នុងហាងកាហ្វេមួយកន្លែង កំពុងតែប្រមូលផ្ដុំគ្នាស្រែកហ៊ោកញ្ជ្រៀវ ដោយគ្មានការបង្រ្កាបទប់ស្កាត់ពីសមត្ថកិច្ចមូលដ្ឋាន !!

ស្រុកកងមាស៖ ទីតាំងល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់ហាយឡាយ តាមទូរទស្សន៍អនឡាញ មួយកន្លែង ស្ថិតនៅភូមិព្រែកលាវ ឃុំរការអារ ស្រុកកងមាស ខេត្តកំពង់ចាម កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ និងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកងពេលឈ្នះចាញ់ម្តងៗ តែបែរជាគ្មានការបង្ក្រាបទប់ស្កាត់ពីសមត្ថកិច្ចមូលដ្ឋានឡើយ៕

តាមប្រភពព័ត៌មានពីពលរដ្ឋដែលស្អប់ល្បែងបានបង្ហើបប្រាប់ថានៅទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងហាងការហ្វេខាងលើនេះ មិនដែលឃើញមានមុខសមត្ថកិច្ចណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបឬទប់ស្កាត់ឡើយ មិនថាមេប៉ុស្តិ៍នគរបាលព្រែកលាវទី២ និងលោកជា ជួន អធិការនគរបាលស្រុកកងមាសមិនឃើញចេញមុខមកបង្ក្រាបឡើយ សង្ស័យតែខ្លាចបាត់បង់ប្រយោជន៍។

យ៉ាងណាមិញខាងសារព័ត៌មានយើងមិនទាន់បាន រាយការណ៍ព័ត៌មាននេះជូនលោក ជា ជួន អធិការនគរបាលស្រុកកងមាស នោះទេ ហើយសារនេះសង្ឃឹមថាលោក ជា ជួន អធិការនគរបាលស្រុកកងមាស និងចាត់វិធានការបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះជាក់ជាមិនខាន។

ប្រជាពលរដ្ឋក៏ទទូចសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមលោកស្នងការជួយប្រាប់ដល់លោកអធិការស្រុកកងមាស ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះផងទាន៕
អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យយើងខ្ញុំរងចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕0966432222