
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដម៉ាក Mazdaបេីកបុករថយន្ដម៉ាក Ford Raptor រួចព្យាយាមបើករត់គេចពីកន្លែងកើតហេតុ
ផ្សាយចេញថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២

រាជធានីភ្នំពេញៈ នៅវេលាម៉ោង២២:៥៥នាទីយប់ មានករណីរថយន្តម៉ាកMazda មានស្លាកលេខ ភ្នំពេញ 2AY-៦១០៥ បានបុករថយន្ដម៉ាកFord Raptor មានស្លាកលេខ ភ្នំពេញ 2AR-1499 រួចព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានកងកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករាបានតាមជួយឃាត់នៅចំណុចក្បែរនិងទីស្ដីការគណៈរដ្ឋមន្ត្រី បណ្ដាលឱ្យរថយន្តម៉ាក masda រងការខូចខាតខាងមុខផ្នែកខាងស្ដាំយ៉ាងដំណំ(បាក់កាឡេ)រីឯរថយន្តFord Raptor រងការខូចខាតខាងមុខផ្នែកខាងឆ្វេងយ៉ាងដំណំ ក្រោយកើតហេតុសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ថាននគរបាលខណ្ឌ៧មករា បានចុះមកវាស់វែងដើម្បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ កើតហេតុនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ…


