
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនឹងម៉ូតូគួរឲ្យរន្ធត់
ផ្សាយចេញថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២

(រាជធានីភ្នំពេញ): ម៉ោង២០:៥៥នាទី យប់ ត្រូវនឹងថ្ងៃទី២៧ខែសីហា ឆ្នាំ២០២២
ករណី បុរសម្នាក់ជិះម៉ូតូ Honda Dream សារីឆ្នាំ២០១១ ១គ្រឿង ដែលមានស្លាកលេខ ស្វាយរៀង 1J-0841 បានទាក់ដៃចង្កូតគ្នា ជាមួយម៉ូតូ Honda Dream សារីឆ្នាំ២០០២ ១គ្រឿង ដែលមានស្លាកលេខភ្នំពេញ 1A-5319 រួចជ្រុលទៅបុកជាមួយរថយន្តមួយ់ម៉ាក់Ssang Yong ១គ្រឿង ដែលមានស្លាកលេខភ្នំ ពេញ 2X-3701 បណ្ដាឲ្យរងការខូចខាតយ៉ាងដំណំ និងមនុស្សពីរនាក់ទៀតរងរបួសស្រាល ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចចរាចរណ៍ជើងគោកចុះមកវាស់វែងនិងដោះស្រាយគ្នាភ្លាមៗនៅនឹងកន្លែងកើតហេតុ ហតុការណ៍នេះបានកើតឡើងនៅ បណ្ដោយផ្លូវជាតិលេខ៥ ក្នុសង្កាត់ ទួសសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…។


