
ស្រុកទឹកផុស៖ ទីតាំងបទល្មើសល្បែងខុសច្បាប់ កំពុងតែបើកដំណើរការបានយ៉ាង រំភើយ សង្ស័យសមត្ថកិច្ចមូលដ្ឋានបើកភ្លើងខៀវ !!

នៅក្នុងមូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជាដែនសមត្ថកិច្ចរបស់លោក ខែម វិបុល អធិការនគរបាលស្រុក សម្បូរទៅដោយបនល្បែងស៊ីសងភ្នាល់ មាន់ជល់ ដាក់លុយខុសច្បាប់ តាមប្រព័ន្ធអនឡាញទូរទស្សន៏ បើកដំណើរការតាមហាងកាហ្វេបានដោយរំភើយ។

តាមប្រភពព័ត៌មានពីពលរដ្ឋបានបញ្ជាក់ថានៅចំណុចផ្ទះហាងកាហ្វេនៅឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងតែបើកដំណើរការបានយ៉ាងរលូន ហើយក៏គ្មានការបង្ក្រាបទប់ស្កាត់ពី សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន។

យោងតាមសំដីដ៏ថ្លោះ របស់អ្នកមើលការខុសត្រូវ ក្នុងទីតាំងបនល្បែងនោះ បានលើកឡើងដោយពើងទ្រូងថា «មិនខ្លាចអ្នកណានោះទេ ចង់ព័ត៌មានណាផ្សាយៗទៅ មិនខ្លាចអ្វីទាំងអស់» ។ បើតាមការលើកឡើងពីអ្នកមើលការខុសត្រូវចំពោះបនល្បែងស៊ីសងភ្នាល់លុយខុសច្បាប់ខសងលើនោះ បើស្តាប់ទៅព្រឺសម្បុរខ្ញាក ព្រោះបើមើលទំនងជាមានបារមីខ្លាំងពូកែណាស់ហើយ ទើបមិនខ្លាចអ្វីសោះ។

ប្រជាពលរដ្ឋដែលរកស៊ីម្តុំនោះបាននិយាយ តៗគ្នា ល្បែងស៊ីសងខុសច្បាប់ពេញភូមិឃុំ ស្រែកហ៊ោរកញ្ជ្រៀវ ទ្រហឹងអឺងកងលាយឡំជាមួយ ខៀវក្រហម ខៀវក្រហម លេងភ្នាល់ដាក់លុយដោយ ចំហរ បែរជាមិនមានសមត្ថកិច្ចណាម្នាក់ចេញមុខមកបង្ក្រាប។ ពលរដ្ឋក៏សង្ស័យថាទំនងជាការបើកភ្លើងខៀវ ពីសមត្ថកិច្ចមូលដ្ឋានទើបមិនហ៊ានបង្ក្រាប ព្រោះខ្លាចបាត់បង់ប្រយោជន៍។

ពលរដ្ឋបានសម្តែងក្តីព្រួយបារម្ភជាខ្លាំងចំពោះវត្តមានល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដែលកំពុង ពង្វក់ពលរដ្ឋខ្មែរឲ្យឈ្លក់វង្វេង លេងល្បែងអបាយមុខ ជាហេតុនាំឲ្យមានបទល្មើសចោរលួច ចោរឆក់ ចោរកាប់ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។

ប្រជាពលរដ្ឋសូមអំពាវនាវស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង សូមលោកស្នងការខេត្តមេត្តាជួយប្រាប់លោក ខែម វិបុល អធិការស្រុកទឹកផុស ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួនផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព៕
អង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យរងចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕0966432222/077541111