
ករណី បុរសម្នាក់ជិះម៉ូតូដោយមានស្ថានភាពស្រវឹង បានបុកជាមួយម៉ូតូមួយគ្រឿង បណ្ដាឲ្យនារីម្នាក់បានរងរបួសស្រា
ផ្សាយចេញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២

(រាជធានីភ្នំពេញ): ម៉ោង២១:៥០នាទី យប់ ត្រូវនឹងថ្ងៃទី២៨ខែសីហា ឆ្នាំ២០២២
ករណីបុរសម្នាក់ជិះម៉ូតូម៉ាក់ Honda dream ស៊េរីឆ្នាំ២០១៥ មួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1CZ-3660 បើកបរដោយមានស្ថានភាពស្រវឹង បានបុកជាមួយម៉ូតូម៉ាក Suzuki nex មួយគ្រឿង ដែលមានស្លាកលេខ ព្រៃវែង1Q-4712 បណ្ដាឲ្យរងការខូចខាតបន្តិចបន្តួច ចំណែកឯនារីម្នាក់បានរងរបួសស្រា ចំណែកឯម៉ូតូ២គ្រឿងត្រូវបានសមត្ថកិច្ចចរាចរណ៍ជើងគោកធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំការណ៍ដោះស្រាយគ្នានៅពេលក្រោយ ហតុការណ៍នេះបានកើតឡើងនៅ បណ្ដោយផ្លូវ ២៧១ ក្នុសង្កាទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ…។


