
ល្បីមិនដាច់ពីមាត់បនល្បែងបញ្ជល់មាន់ប្រភេទអនឡាញរីកដូចផ្សិតមន្ត្រីជំនាញប្រចាំតំបន់មិនទាន់ចុះបង្ក្រាបនិងធ្វើការណែនាំ ស្ថិតនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ!!
ផ្សាយថ្ងៃទី 01 ខែកញ្ញា ឆ្នាំ ២០២២

ខេត្តក្រចេះ: ល្បែងប្រជាប្រិយសម័យទំនើបប្រជល់មាន់តាមប្រព័ន្ធអនឡាញកំពុងបើកដំណើរការយ៉ាងរលូនដែលស្ថិតនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ដោយមិនមានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិច ឬក៏ត្រូវថ្នាំសណ្ដំរបស់មេបនល្បែងអស់ទៅហើយបានជាទុកបណ្ដោយយ៉ាង អាណាធិបតេយ្យ

យោងតាមឯកសារ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលចេញដោយប្រមុខរាជរដ្ឋាភិបាល ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅយ៉ាងពេញទំហឹង

តែយ៉ាងណាមិញមន្រ្តីមួយចំនួនតូចមិនទាន់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុខ សុវត្ថិភាពរបស់ពួកគាត់ ពីព្រោះ
ទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាតំបន់អសន្តិសុខប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាចជាកន្លែងដែលបង្កើតភាវកម្មផ្សេងៗមានអំពើឆក់ប្លន់សម្លាប់ជាដើម

ប្រជាពលរដ្ឋស្នើសុំឯកឧត្តមឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ សូមមេត្តាចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតទីតាំងញានល្បែងខាងលើដោយក្តីអនុគ្រោះ


ប្រជាពលរដ្ឋទទូចស្នើសុំ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះសូមចាត់មន្ត្រីជំនាញធ្វើការត្រួតពិនិត្យចំពោះទីតាំងល្បែងស៊ីសងខាងលើដោយក្តីអនុគ្រោះ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងការស្ថាបនាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើនមួយកំរិតបន្ថែមទៀតអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕0966432222