
ផ្លូវមួយកន្លែង ត្រង់ច្រកចូលយីហោក្រុមហ៊ុន «ផែស្ងួត អូលែរ វើលវ៉ាយល៍» នៅតែមានផលលំបាកក្នុងការធ្វើដំណើរ សម្រាប់ប្រជាពលរដ្ឋ-(វគ្គ២)

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងកម្មករកម្មការ និងអ្នកធ្វើដំណើរជាច្រើន ដែលរស់តាមបណ្តោយផ្លូវ មួយខ្សែត្រង់ច្រកចូលយីហោ ក្រុមហ៊ុន «ផែស្ងួត អូលែរ វើលវ៉ាយល៍» នៅតែមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ ទៅប្រកបកិច្ចការងារប្រចាំថ្ងៃ ខណៈផ្លូវខូចខ្ទេចខ្ទីតែគ្មានការយកចិត្តទុកដាក់ជួសជុលពីអាជ្ញាធរមូលដ្ឋាន។

ប្រជាពលរដ្ឋបានលើកឡើង ពីការលំបាករបស់ពួកគាត់ ខណៈដែលផ្លូវមួយកខ្សែប្រវែងប្រហែលជាង៥០០ម៉ែត្រ ត្រង់ចំណុចចូលទៅតាមក្នុងក្រុមហ៊ុន «ផែស្ងួត អូលែរ វើលវ៉ាយល៍» នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងរង់ការខូចខាតយ៉ាងខ្លាំង ធ្វើឲ្យពួកគាត់ដែលជាប្រជាពលរដ្ឋនិងកម្មករកម្មការនី ដែលរស់នៅតំបន់នោះ ពិបាកខ្លាំងណាស់ក្នុងការធ្វើដំណើរ។




ជាក់ស្តែង តាមការត្អូញត្អែរប្រាប់ ពីប្រជាពលរដ្ឋ ឲ្យឃើញថាផ្លូវត្រង់ចំណុចនេះ ត្រង់ច្រកចូល «ផែស្ងួត អូលែរ វើលវ៉ាយល៍» មានក្រលុកធំៗ កក់ស្ទះលូ ខ្វះចរន្តបង្ហូរទឹក ទើបបង្កឲ្យជន់លិច
បែកភក់ រអិលខ្លាំង ពិបាកក្នុងការ ធ្វើដំណើរ និងពិបាកខ្លាំងបើកបរ ម៉ូតូរ៉ឺម៉ក រថយន្តជាដើម។

ពលរដ្ឋជាច្រើនក៏ដូចជាអ្នកធ្វើដំណើរក៏បានលើកទៀតថា ផ្លូវមួយខ្សែត្រង់ចំណុចនេះ ភាគច្រើនខូចខាតដោយសារតែរថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុន «ផែស្ងួត អូលែរ វើលវ៉ាយល៍» ដឹកជញ្ជូនដោយរថយន្តធំៗ ដោយគ្មានខ្វល់ពីផលប៉ះពាល់ដល់សុវត្តិភាពសុខភាពសាធារណៈ និងបើកបរគ្មានសំចៃ មិនខ្លាចពីផលប៉ះពាល់ដល់ អាយុជីវិតអ្នកដទៃ ជាពិសេសរថយន្តរបស់ក្រុមហ៊ុននេះឃើញធ្វើសកម្មភាព យ៉ាងខ្លាំងនៅពេលយប់។

បញ្ហាខាងលើនេះពលរដ្ឋស្នើដ៏លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលទើបតែឡើងកាន់តំណែងថ្មី គឺលោក សក់ ច័ន្ទកញ្ញារិទ្ធិ សូមលោកអភិបាលជួយធ្វើផ្លូវត្រង់ខាងលើនេះផង។

ប្រជាពលរដ្ឋ និងកម្មករកម្មការនីជាច្រើន រួមទាំងអ្នកធ្វើដំណើរសូមអំពាវនាវទទូចស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយនិងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន សូមឯកឧត្តមមេត្តាជួយ ធ្វើផ្លូវថ្មីត្រង់ផ្លូវចំណុចខាងលើនេះផងទាន៕
