
ពិតជាមានខ្នងបង្អែកដ៏ធំមែន៖បនល្បែងស៊ីសងបញ្ជល់មាន់តាមទូរទស្សន៍អនឡាញមួយកន្លែងដ៏ធំស្ថិត នៅឃុំទួលស្រម៉ ស្រុកអង្គឈ្នួល ខេត្តកណ្តាល បើលលេងយ៉ាងរលូន គ្មានខ្វល់ដែនសម្ថកិច្ចពាក់ព័ន្ធឡើយ !!
ផ្សាយចេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២

ខេត្តកណ្ដាល ៖ បនល្បែងសុីសង ខុសច្បាប់បញ្ជល់មាន់តាមទូរទស្សន៍អនឡាញដ៏ធំមួយកន្លែង ជ្រកក្រោមហាងកាហ្វេ នៅឃុំទួលស្រម៉ ស្រុកអង្គឈ្នួល ខេត្ត កណ្តាល កំពុងបើកដំណើរការលេង យ៉ាងរលូនដោយមិនរំខានដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិច
សង្ស័យជាឆ្នាំងបាយរបស់សម្ថកិច្ច

យោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែអ្វីដែល ប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីណាមានល្បែងស៊ីសង ទីនោះនឹងកើតមានអំពើហិង្សា ចោរលួចឆក់ប្លន់និងកាប់សម្លាប់ជាដើម

យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោកមាន សំណាង អធិការស្រុកអង្គឈ្នួល និងអនុវត្តតាមបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយឲ្យបានពេញលេញ ក្នុងនាមលោកអធិការជាមន្ត្រីសាធារណៈបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ

ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើសូមសំណូមពរដល់ឯកឧត្តមគង់សុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលមេត្តាជួយអន្តរាគមន៍ដោយក្តីអនុគ្រោះ

ប្រជាពលរដ្ឋស្នើសំុឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតទីតាំងនៅល្បែងខាងលើដោយក្តីអនុគ្រោះ



អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕0966432222